ព័ត៌មាន
អ្នកវិភាគ៖ ការធ្វើបាតុកម្មនៅក្រៅប្រទេសរបស់ក្រុមប្រឆាំងជាការញុះញង់ធ្វើបដិវត្តន៍ពណ៌ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករមិនត្រូវចូលរួម
អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយនៅកម្ពុជាថា គម្រោងការណ៍ធ្វើបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសបារំាង របស់ក្រុមប្រឆាំងក្រៅស្រុកនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលានេះ គ្រាន់តែជាការចិញ្ចឹមជីវភាពនយោបាយ កៀរគរថវិកាពីអ្នកចូលរួម និងជារបៀបវារៈនយោបាយដដែលៗ ក្នុងការបំផ្លាញស្ថេរភាព សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករគួរចូលរួមនោះទេ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក គឺគ្មានអ្វីជាការផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងអ្នកចូលរួមនោះទេ ផ្ទុយទៅវិញគឺមានតែកៀរគរប្រយោជន៍ ចិញ្ចឹមជីវភាពនយោបាយខ្លួនឯង និងបក្ខពួកប៉ុណ្ណោះ។
លោកបញ្ជាក់ថា «ទី១គឺចិញ្ចឹមជីវភាពនយោបាយរបស់គាត់ដើម្បីឱ្យគេដឹងថា គាត់នៅក្នុងសង្វៀននយោបាយនៅតែមានសេចក្តីក្លាហានប្រឆាំង ទី២ដើម្បីគាត់កៀរគរកញ្ចប់ថវិកាដែលបានពីការចូលរួម ទី៣គឺនៅតែជារបៀបវារៈនយោបាយដដែលៗបំផ្លាញស្ថេរភាព សេដ្ឋកិច្ចសង្គមកម្ពុជា»។

ចំណែក លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ទណ្ឌិតសមរង្ស៊ី ធ្វើនយោបាយបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ចំតួ មិនដែលធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍ជាតិឡើយ។
លោកថា «ទណ្ឌិតសម រង្ស៊ី និងបក្ខពួកតែងតែធ្វើការអំពាវនាវបង្កប់ចរិកលក្ខណៈជ្រុលនិយមបំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ហើយតែងមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលសកម្មភាពទាំងអស់នេះគឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌យ៉ាងច្បាស់ ហើយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ»។
បើតាមលោកថុង ម៉េងដាវិត ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងនៅបារាំង និងកូរ៉េនៅថ្ងៃខាងមុខនេះក៏នឹងទទួលបរាជ័យដូចគ្នា ព្រោះអ្នកចូលរួមសុទ្ធសឹងជាដៃជើង អ្នករៀបចំបាតុកម្មប៉ុណ្ណោះហើយមិនមានប្រជាជនច្រើនចូលរួមឡើយ ព្រោះតែទណ្ឌិតសម រង្ស៊ី គ្មានគោលនយោបាយច្បាស់លាស់ ធ្វើនយោបាយបម្រើតែប្រយោជន៍ខ្លួនឯងនិងបក្ខពួក។

រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើលឃើញថា គម្រោងបាតុកម្មដដែលៗ របស់ក្រុមប្រឆាំងជ្រុលនិយម ធ្វើឡើងដើម្បីតែការគេងចំណេញនយោបាយ និងថវិកាពីអ្នកចូលរួម កៀរគរការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរ និងដើម្បីតែប្រមូលប្រយោជន៍ក្រុមខ្លួន។ មិនតែប៉ុណ្ណោះ បាតុកម្មក្រុមប្រឆាំងធ្វើឡើងដើម្បីតែអុចអាល ភូតកុហក បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យពលរដ្ឋមានការស្អប់ខ្ពើមភាន់ច្រឡំមកលើរដ្ឋាភិបាល។
លោកបញ្ជាក់ថា «តែងតែិយាយបំផ្លើស បំភ្លៃ និយាយភូតកុហកដល់ប្រជាពលរដ្ឋដែលនៅក្រៅប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់មានការភាន់ច្រឡំ ហើយមានការខឹងសម្បារមកលើរាជរដ្ឋាភិបាល ដែលកំពុងបន្តអភិវឌ្ឍគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក៏ដូចជាការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ»។
អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយខាងលើ លើកឡើងថា ទណ្ឌិត សម រង្ស៊ីមិនមែនជាអ្នកស្រលាញ់ប្រជាធិបតេយ្យ ស្រលាញ់ប្រជាជនកម្ពុជា និងការពាររាជានិយមពិតប្រាកដនោះទេ ផ្ទុយទៅវិញទណ្ឌិតសម រង្ស៊ី ជាប់ទោសបទឧក្រិដ្ឋជាច្រើន ទាក់ទងនឹងការដកបង្គោលព្រំដែន និងជេរប្រមាថព្រះមហក្សត្រ ផងដែរ។ ប្រជាជនកម្ពុជាគួរតែបញ្ឈប់ការធ្វើបាតុកម្មតាមការអំពាវនាវរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្ខពួក ដែលជាអំពើខុសច្បាប់នាំទុក្ខដល់ខ្លួន៕
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត