ព័ត៌មាន
ក្រុមការងារសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តឧត្តរមានជ័យ នាំយកអំណោយចែកជូនដល់ពលរដ្ឋចាស់ជរា ជួបការលំបាក
ឧត្តរមានជ័យ៖ លោក រិន សាគរ ប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តឧត្តរមានជ័យ និងព្រះគ្រូឥន្ទជោតិ ឌុជ សាគុណ ព្រះសមុហ៍គណខេត្ត តំណាងព្រះឧត្តរមុនី ពេជ្រ បួយ ព្រះមេគណខេត្ត និងជាព្រះអនុបរធានកិត្តិយសសាខាសមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ ចែកជូនដល់លោកយាយ លោកតា ដែលមានវ័យចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាតជាច្រើនគ្រួសារ រស់នៅចំណុចភូមិខ្ទុំ និងភូមិថ្នល់បត់ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ តុលាឆ្នាំ២០២៤នេះ។
លោក រិន សាគរ ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តឧត្តរមានជ័យ បានលើកឡើងថា ដើម្បីជួយសម្រួលរាល់បញ្ហាប្រឈមទៅ និងការខ្វះខាតនិងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត តែងតែយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលា ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់នៅសម្ភារគ្រឿងឧបត្ថម្ភបរិភោគមួយចំនួនចែក ជូនដល់ពួកគាត់ដែលមានជីវភាពខ្វះខាតផងដែរ។
លោក បានបន្តទៀតថា អំណោយទាំងអស់នេះ ពិតតែមិនបានជួយដល់បងប្អូនលោកយាយ លោកតា និងប្រជាពលរដ្ឋមានចំនួនតិចតូចយ៉ាងណាក្តី ប៉ុន្តែវាអាចជួយសម្រួលដល់ការខ្វះខាតស្រៀងរបស់បងប្អូនបានមួយគ្រាៗ ផងដែរ។ ក្នុងនោះ អំណោយរួមមាន៖ អង្ករ ១ការ៉ុង (៥០គីឡូក្រាម) មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរនិងថវិកា មួយចំនួនផងដែរ៕






-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត