ព័ត៌មាន
កម្ពុជាកំពុងលើកស្ទួយវិស័យមូលបត្រ ដើម្បីជំរុញផ្សារមួយនេះរីកចម្រើនប្រកបដោយនិរន្តរភាព
ភ្នំពេញ ៖ កម្ពុជាពិព័រណ៍ផ្សារភាគហ៊ុនលើកទី៧ ដើម្បីលើកស្ទួយវិស័យមូលបត្រ តាមរយៈការផ្សព្វផ្សាយ និងការបញ្រ្ជាបការយល់ដឹងដល់ សាធារណជន ជាពិសេសវិនិយោគិនសក្តានុពលទាំងវិនិយោគិនជាតិ និងអន្តរជាតិឱ្យបានស្គាល់ និងយល់ដឹងបន្ថែម អំពីផ្សារមូលបត្រ កម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ដ៏ច្រើននៃទីផ្សារនេះ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើកឡើងនៅក្នុង ពិព័រណ៍ផ្សារ ភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះថា ការវិនិយោគទៅលើភាគហ៊ុន គឹជាជម្រើស មួយដ៏ល្អប្រសើរសម្រាប់អ្នកដែលទើបចាប់ផ្តើមរៀនវិនិយោគដំបូង ដោយចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែទទួលបាននូវអត្ថប្រយោជន៍ ច្រើន និងអាចពង្រីកនូវសំណុំវិនិយោគ ដើម្បីបង្កើតចំណូលអកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈទីផ្សារមូលបត្រនេះ ដូច្នេះគួរតែចាប់ ផ្តើមវិនិយោគឱ្យបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយការយកសាច់ប្រាក់ដែលសល់ពីការចំណាយចាំបាច់ យកមកវិនិយោគ ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត។
ឯកឧត្ដម បន្ថែមថា នេះឱកាសមាសសម្រាប់ការវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជា មិនមែនចេះតែមានជារៀងរាល់ឆ្នាំទេ ហើយវិនិយោគិន ដែលចេះចាប់យកឱកាសទាំងនេះបាន។ អត្រាចំណេញពីការវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត អាចដល់ជា មធ្យម ២០% ឬលើសពីនេះក្នុងមួយឆ្នាំ។ ឯកឧត្ដម ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនដែលកំពុងបន្តវិនិយៅបច្ចុប្បន្ន មានការអត់ធ្មត់ បន្តិចទៀត ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន ព្រោះភាគហ៊ុនរបស់យើងភាគច្រើននៅធូរថ្លៃ និងមិនទាន់អាចរកប្រាក់ចំណេញ ពីទីផ្សារបាន ប៉ុន្តែវិនិយោគិនដែលអាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើននាពេលខាងមុខ។
នៅក្នុងព្រឹត្តិការណ៍នេះដែរ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លើកឡើងផងដែថា បើទោះជាបច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនចុះបញ្ជី និងការជួញដូរមិន ទាន់សកម្មខ្លាំងក្លាក៏ដោយ, ការអភិវឌ្ឍរបស់ទីផ្សារនេះកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ តាមរយៈការបង្កើតផលិតផល និងសេវា កម្មថ្មីៗជាបន្តបន្ទាប់ ព្រមទាំងការផ្សព្វផ្សាយនិងការបណ្តុះបណ្តាល ដែលបាននិងកំពុងអនុវត្តដល់វិនិយោគិនសាធារណៈ។ ឯកឧត្តម បណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ ក្នុងការទាក់ទាញ ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិន, ការបង្កើតផលិតផលវិនិយោគផ្សេងៗ និងការរៀបចំយន្តការនានា ដើម្បីសម្រួលដល់ដំណើការ ជួញដូរ, ផ្សារមូលបត្រកម្ពុជានឹងរកឃើញនូវកត្តាគន្លឹះថ្មីៗ ដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លានិងប្រកបដោយនិរន្តរភាព៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត