ព័ត៌មាន
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ
តាកែវ ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង និងបើកវេទិកាសាធារណៈផ្ទៃក្នុងនៅក្នុងស្រុកទ្រាំង។
ថ្លែងនៅក្នុងពិធីនោះឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត មានប្រសាសន៍ថា រយៈពេលជាង១ឆ្នាំនេះ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស មានការរីកចម្រើនលើកិច្ចការជាច្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានការអប់រំល្អ និងមានសុខភាពល្អសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបន្ថែមថា ចំណែក ការងារកំណែរទម្រង់មន្ត្រីរាជការ បច្ចុប្បន្ននេះ ការជ្រើសរើសមន្ត្រីរាជការ គឺត្រូវរឹតបន្ដឹងបន្ថែមមួយកម្រិតទៀត ដោយឆ្លងកាត់ារប្រឡងប្រកដោយភាពយុត្តិធម៌ និងតម្លាភាពបំផុត។ រីឯ ក្នុងវិស័យសុខាភិបាល ក៏បានធ្វើកំណែទម្រង់ ចាប់ពីថ្នាក់ជាតិ ដល់មូលដ្ឋាន ដើម្បីផ្តល់ការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាប្រកបដោយវិជ្ជាជីវៈ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកឡើងពីបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា ក៏ដូចជានៅអ៊ុយក្រែន បានបង្ករធ្វើឲ្យពិភាពលោកមានវិបត្តិ ប៉ុន្តែកម្ពុជានៅតែបន្តអភិវឌ្ឍន៍ប្រទេសជានិច្ច ទាំង នេះគឺបានដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីលទ្ធផលការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលអនុវត្តសម្រេចបាន និងទិសដៅការងារថ្មីៗ ដែលត្រូវអនុវត្តជាបន្តបន្ទាប់ទៀត និងបានកោតសរសើរដល់អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការគ្នាបានយ៉ាល្អប្រសើរក្នុងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេសលើបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ៕




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត