ព័ត៌មាន
ពិព័រណ៍ការងារថ្នាក់ជាតិត្រូវបានបញ្ចប់ដោយផ្លែផ្កា និងទាក់ទាញអ្នកចូលរួមទស្សនារាប់ម៉ឺននាក់
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ត្រូវបានប្រកាសបិទបញ្ចប់ដោយភាពសប្បាយរីករាយ ដែលទាក់ទាញ់សាធារណជនយ៉ាងច្រើនកុះករមកចូលរួមទស្សនា។ ព្រឹត្តការណ៍នេះ ក៏បានជំរុញឲ្យនិយោជក និងអ្នកស្វែងរកការងារ បានជួបគ្នានៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ និងដាក់ពាក្យសុំការងារដែលខ្លួនពេញចិត្ត។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ជា សំភាស់ អ្នកគ្រប់គ្រងធុរកិច្ចធនធានមនុស្ស នៃធនាគារ កាណាឌីយ៉ា បានរៀបរាប់ឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ នៃកម្មវិធីពិព័រណ៍នេះបានកត់សម្គាល់ឃើញថា មានអ្នកចូលរួមទស្សនាច្រើនជាងឆ្នាំកន្លងទៅ។ ជាក់ស្តែងនៅស្ត់រប់ កាណាឌីយ៉ា ក្រុមការងារទាំងអស់មិនមានពេលសម្រាកនោះទេ ដោយសារមានការសួរនាំព័ត៌មានការងារជាច្រើនពីក្រុមយុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ខណៈក្រុមហ៊ុនបាននាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែងមកបង្ហាញពីតម្រូវការកម្លាំងពលកម្ម។

លោកបានចាត់ទុកព្រឹត្តិការណ៍នេះទៀតថា គឺជាយន្តការដ៏សំខាន់ និងមានសារៈប្រយោជន៍ដល់វិស័យឯកជន ដោយសារ បានជួយដល់ក្រុមហ៊ុនក្នុងការស្វែងរកបុគ្គលិកប្រកបដោយសក្តានុពល និងឆាប់រហ័សផងដែរ។
លោក ជា បូរ៉ា ប្រធានផ្នែកធនធានមនុស្សជាន់ខ្ពស់ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យ ប៊ីធីវី ដឹងដែរថា ព្រឹត្តការណ៍នេះ ពិតជាមានសារៈណាស់ ថែមទាំងផ្តល់ឱកាសការងារជាច្រើនកន្លែងដល់មនុស្សគ្រប់គ្នា មិនថាតែសិស្សនិស្សិត ឬអ្នកស្វែងរកការងារធ្វើប៉ុណ្ណោះទេ គឺទទួលបានអត្ថប្រយោជន៍ដូចគ្នា។ លោកបានបន្ថែមថា ជារួមការសហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនជូនដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់លោកផងដែរ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ នេះឡើង ក្នុងគោលបំណងបង្កើតជាវេទិកាដ៏ធំ រវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបលអាជីព ការងារ និងវិជ្ជាជីវៈ, បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលា ដែលចូលរួមចែករំលែកដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យការងារ និងដើម្បីង្កើតជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោមក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលចូលរួមព្រឹត្តិការណ៍នេះជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី


















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត