ព័ត៌មាន
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល ០៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់គណៈចលនាមហាជន
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធការងាររបស់គណៈចលនាមហាជន រយៈពេល ០៩ខែ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកគណៈចលនាមហាជន គណៈចលនាយុវជន ក្រុមចលនាស្ត្រី គណៈចលនាអង្គការសមាគមន៍និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងសូមថ្លែងនូវអំណរគុណចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណៈចលនាមហាជនទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាជំនួយការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្នុងការងារដឹកនាំចលនាមហាជន របស់គណបក្សក្នុងស្រទាប់មហាជន យុវជន ស្ត្រី កម្មករ និយោជិត អង្គការសមាគម និង ដៃគូអភិវឌ្ឍនានា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តកម្ម វិធីនយោបាយ និងគោលនយោបាយរបស់គណបក្សនៅតាមមូលដ្ឋាន នុងខេត្តព្រះវិហារ។
ទន្ទឹមនេះ ចំពោះក្រុមការងារលេខាធិការដ្ឋាន សូមបន្តសហការជាមួយគណៈចលនា និងក្រុមចលនាទាំង៥ ដើម្បីតាមដានស្វែងយល់អំពីបញ្ហាប្រឈម សភាពការណ៍ និងសតិអារម្មណ៍មហាជននៅគ្រប់មជ្ឈដ្ឋានទាំងឱ្យបានជាប់ជាប្រចាំលើការពង្រឹងសមត្ថភាព នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ជាពិសេសប្រព័ន្ធបណ្តាញ ព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលង ដើម្បីឈានទៅពង្រីកវិសាលភាព នៃការផ្សព្វផ្សាយមហាជនឱ្យកាន់តែទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជា ការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗ លើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបព្ញ្រ្ញាាប់ឱ្យប្រជាជនយល់ច្បាស់ អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃប្រទេស ជាតិលើគ្រប់ វិស័យ៕








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត