ព័ត៌មាន
កិច្ចសហការកម្ពុជា-ហុងកុង បានកំពុងលើកទឹកចិត្តវិនិយោគិនចិនហុងកុង មកបណ្តាក់ទុននៅកម្ពុជា
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហុងកុង បានកំពុងលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង តាមរយៈនៃការការទាញយក ប្រយោជន៍ជាអតិបរមា ពីទំនាក់ទំនងទាំងនេះ មកបណ្តាក់ទុនវិនិយោគ និងការធ្ចើពាណិជ្ជកម្មផ្សេងៗនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចហុងកុង ដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្មហុងកុង នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្នុងនោះ អ្នកឧកញ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចហុងកុង ដែលនេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សភាពាណិជ្ជកម្មទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងហុងកុងនិងកម្ពុជា។

អ្នកឧកញ៉ា គូសបញ្ជាក់ អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងហុងកុង ដោយបានកំពុងជំរុញលើកទឹកចិត្តវិនិយោគិនចិន ហុងកុង ទាញយកប្រយោជន៍ជាអតិបរមាពីទំនាក់ទំនងនេះ ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ សំខាន់ៗរួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការ ឡាងឆាងមេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដោយក្នុងនោះកម្ពុជាមានគោលនយោបាយលើកទឹកចិត្តខ្ពស់ ចំពោះវិនិយោគិន និងការបើកទីផ្សារដ៏ទូលំទូលាយផងដែរ។

ជាការឆ្លើយតប, លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ក៏បានគូសបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងហុងកុង លើគ្រប់វិស័យ ពិសេសទេសចរណ៍ ថាមពល ពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះគណៈប្រតិភូធុរកិច្ចហុងកុង មានចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកកាលានុវត្តភាព និងដៃគូសហការជាមួយធុរកិច្ចកម្ពុជា។ លោក សង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មហុងកុង នឹងសហការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា លើការកំណត់ និងអភិវឌ្ឍន៍គម្រោងរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក, សភាពាណិជ្ជកម្មហុងកុង គឺជាសភាពាណិជ្ជកម្មដ៏ចំណាស់ជាងគេមួយ និងមានសមាជិកច្រើនជាងគេនៅហុងកុង រាប់បញ្ចូលទាំង សហគ្រាសធុនតូច និងមធ្យម សាជីវកម្មពហុជាតិ និងក្រុមហ៊ុនភាគច្រើនដែលចុះបញ្ជីនៅទីផ្សារមូលបត្រហុងកុង។

សូមបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ច តាមរយៈការសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូធុរកិច្ចហុងកុង បានជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសមាគមពាណិជ្ជកម្មនានា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាព គោលនយោបាយលើកទឹកចិត្តារវិនិយោគ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត