ព័ត៌មាន
ក្រសួងការងារគ្រោងផលិតបញ្ជរសេវាសាធារណៈចល័តចំនួន ១ពាន់គ្រឿងនៅឆ្នាំ២០២៥
ខណៈទើបប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ៨គ្រឿង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២៥ខាងមុខ គ្រោងនឹងផលិតម៉ាស៊ីននេះប្រមាណជា ១,០០០គ្រឿងថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ឲ្យដឹងថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ បង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយមានមុខងារសំខាន់ៗចំនួន ៦ មានដូចជា៖ ១. សេវាចុះឈ្មោះស្វែងរកការងារ ២. សេវាចុះឈ្មោះស្វែងរកបុគ្គលិក ៣. សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស ៤. សេវាចុះឈ្មោះសិកសាជំនាញវិជ្ជាជីវៈ ៥. សេវាតាមដានសេវាសាធារណៈរបស់ក្រសួងការងារ និង៦. ផ្តល់ជាព័ត៌មាន ឬដាក់បណ្តឹងអនាមិកមកកាន់ក្រសួងការងារ ក្នុងករណីមានបញ្ហាណាមួយពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដោយមិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យបណ្តឹងនោះឡើយ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បើសិនជាតាមរយៈការធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនទាំង ៨បញ្ជរ ទទួលបានភាពជោគជ័យដោយរលូន ក្រសួងនឹងផលិតម៉ាស៊ីននេះ ប្រមាណជា ១,០០០គ្រឿង សម្រាប់ដាក់នៅតាមទីតាំងសាធារណៈ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស សាលារៀន ស្ថានីយប្រេងឥន្ធនៈ ទីប្រជុំជននានាបន្ថែមទៀត។

កំពុងស្វែងយល់បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក្រុមយុវជនមកពីតំបន់ផ្សេងៗគ្នា បាននិយាយថា ពិតជាសប្បាយរីករាយនៅពេលដែលកូនខ្មែរអាចផលិតម៉ាស៊ីនបាន ជាពិសេសបានជួយផ្តល់ព័ត៌សំខាន់ៗ ហើយល្អជូនដល់ប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការខ្ពស់ក្នុងការស្វែងរកការងារធ្វើ ដែលរួមមានទាំងនៅក្នុងស្រុក និងក្រៅប្រទេស ពិសេសការផ្តល់ព័ត៌មានដែលត្រឹមត្រូវ ជាក់លាក់ ពីបណ្តាក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្ម។
សូមបញ្ជាក់ជូនថា បញ្ជរសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថានបច្ចេកទេស (TVET) ជាពិសេសស្របតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើយ៉ាងណាត្រូវបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានខិតជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត