ព័ត៌មាន
កម្ពុជា និង IMF កំពុងពិភាក្សាលើយន្តការចងក្រងទិន្នន័យ ស្ដីពីរំហូរវិនិយោគបរទេសមកកម្ពុជា
ស្ថាប័នសំខាន់ៗចំនួន៣ បានពិភាក្សាគ្នា លើការធ្វើឱ្យប្រសើរឡើងនូវយន្តការក្នុងការប្រមូល និងចងក្រងទិន្នន័យ ស្ដីពីរំហូរវិនិយោគ បរទេសមកកម្ពុជា ព្រមទាំងនីតិវិធីផ្ទៀងផ្ទាត់ទិន្នន័យ ក៏ដូចជាវិធីសាស្រ្តសមស្រប ក្នុងការរៀបចំរបាយការណ៍ស្ថិតិជញ្ជីងទូទាត់។

ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក. នៅថ្ងៃទី ២៨ ម្សិលមិញនេះ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ ក្រុមអ្នកជំនាញការមូលនិធិរូបិយវត្ថុអន្ដរជាតិ ដែលដឹកនាំ ដោយលោក Renato Perez Davalos សេដ្ឋវិទូជាន់ខ្ពស់ នៃនាយកដ្ឋានស្ថិតិជញ្ជីងទូទាត់ រួមនឹងតំណាងធនាគារជាតិនៃកម្ពុជា (NBC), ក្នុងនោះ ឯកឧត្តម បានសម្ដែងការស្វាគន៍ប្រកបដោយភាពកក់ក្ដៅដល់តំណាង IMF និងធនាគារជាតិនៃកម្ពុជា ដែលបាន អញ្ជើញជួបពិភាក្សាដោយផ្ទាល់ ក្នុងគោលបំណងផ្ដល់កិច្ចសហការរួមគ្នាជាមួយធនាគារជាតិ និង IMF សំដៅធ្វើឱ្យប្រសើរឡើង នូវ ការប្រមូល និងចងក្រងទិន្នន័យវិនិយោគផ្ទាល់ពីបរទេសដែលមានសង្គិតភាព។

ឯកឧត្តម ក៏បានជម្រាបជូនគណៈប្រតិភូអំពីយន្តការ និងការរៀបចំគ្រប់គ្រងទិន្នន័យពាក់ព័ន្ធ នឹងគម្រោងវិនិយោគដែល ទទួលបានការចុះបញ្ជី ដោយទទួលបានការលើកទឹកចិត្តស្ថិតនៅក្រោមក្របខណ្ឌច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា NBC និង IMF ព្រមទាំង ក.អ.ក. នឹងបន្ត សហការគ្នា ក្នុងការរៀបចំយន្តការធ្វើឱ្យកាន់តែប្រសើរឡើង នូវការគ្រប់គ្រងទិន្នន័យវិនិយោគ ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗដទៃទៀត ដើម្បីរួមគ្នាក្នុងការរៀបចំការស្ទង់មតិជាមួយវិនិយោគិន ដើម្បីប្រមូលនូវធាតុ ចូលសំខាន់ៗ ក្នុងការរៀបចំទិន្នន័យខាងលើ នាពេលខាងមុខផងដែរ។

ដោយឡែកនៅក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បាន ដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មហុងកុង តំណាងដោយ លោក Dewan Saiful Alam ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី, អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលមានបំណង ឈ្វេងយល់អំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងនួបនេះ, ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនសមភាគី អំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ដែលបាន និងកំពុង រីកលូតលាស់ប្រកបដោយភាពធន់ តាមរយៈកំណើនសេដ្ឋកិច្ចជាលំដាប់, អត្រាអតិផរណដែលាច្រប់គ្រងបាន, កំណើននៃរំហូរ វិនិយោគ, អត្រាប្តូរប្រាក់ដែលមានស្ថិរភាព, និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។ ឯកឧត្តម ជម្រាបជូនបន្ថែម អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគ ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការ ធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់សំដៅបង្កភាពងាយស្រួលសម្រាប់វិនិយោគិន ក្នុងការបណ្តាក់ទុនវិនិយោគប្រកប ដោយទំនុកចិត្ត និងភាពកក់ក្តៅ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត