ព័ត៌មាន
អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៤ អនុវត្តបានស្ទើរ ១០០ ភាគរយហើយ
ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកពន្ធដារ បានអនុវត្តការប្រមូលពន្ធប្រភេទនេះបានល្អប្រសើរ និង ជិតសម្រេចទៅតាមផែនការរួចហើយ, នេះសបញ្ជាក់ឱ្យឃើញអំពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងស្របពេលដែលអគ្គនាយកពន្ធដារ បានបង្ករលក្ខណៈងាយស្រួលដល់អ្នកជាប់ពន្ធ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយក ដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២៤ នេះថា ទាក់ទងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះ អគ្គនាយកដ្ឋានពន្ធដារបានបង្កើត App មួយ ដែលមានឈ្មោះថា កម្មវិធីគណនាពន្ធ មធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ។ ចំពោះការបង់ពន្ធតាមរយៈ App នេះ គឺបាន ផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិនចំណាយពេលវេលាធ្វើដំណើរទៅទិញ តាលកបត្រនោះឡើយ។
ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ គឺជាការបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តែទោះបីយ៉ាងណានៅមានអ្នក ជាប់ពន្ធមួយចំនួន បានបន្តទៅបង់ពន្ធនៅតាមសាខាពន្ធដារ ខេត្ត-ខណ្ឌ-ស្រុក និងតាមធនាគារដៃគូរនានាមួយចំនួនផងដែរ, គិតមក ដល់ពេលនេះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សឹងតែអនុវត្តប្រមូលបាន ១០០ ភាគរយរួចហើយ បើគិតពីការប្រមូលចំណូលពន្ធ ឆ្នាំមុនៗ យកមកធ្វើបច្ចុប្បន្នភាពនៃការប្រមូលពន្ធក្នុងឆ្នាំនេះ។ នេះសបង្ហាញឃើញនូវការយល់ដឹងរបស់អ្នកជាប់ពន្ធ និងការបង្ករ លក្ខណៈងាយស្រួលតាម App ជាដើម។ ឯកឧត្តមបញ្ជាក់ថា ចំពោះការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូននេះ ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ មានកំណើនឡើងជាបន្តបន្ទាប់ ខណៈដែលទីផ្សាររថយន្តនៅកម្ពុជាក្នុងមួយឆ្នាំៗ បានកើនឡើងមិនតិចជាង ៥០ ពាន់គ្រឿងនោះឡើយ។

ទាក់ទិនយានយន្តនេះដែរ, ឯកឧត្តម គង់ វិបុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរ ដែលខកខាន មិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន សូមអញ្ជើញមកបង់ពន្ធឱ្យបានរួសរាន់ ដោយការបង់ពន្ធនេះនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ខាងមុខ។ ចំណែកការទិញរថយន្តតគ្នា (ពីម្ចាស់មួយទៅម្ចាស់មួយ) ឯកឧត្តម ក៏បានអំពាវនាវ ដល់អ្នកលក់-ទិញ សូមកាត់ឈ្មោះនិងផ្ទេរកម្មសិទ្ធយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់តាលកបត្រ ចំពោះការបញ្ជាទិញតាម App ជាពិសេសការផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ច លើការស្រាវជ្រាវរករថយន្ត នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ផ្សេងៗ, ការធ្វើបែបនេះ គឺមិនរំខានដល់ម្ចាស់ដើមដែលជាអ្នកលក់រថយន្តបន្ត៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត