ព័ត៌មាន
ប្រជានុរាស្ត្រវ័យចាស់បង្ហាញភាពកក់ក្តៅក្រោមម្លប់ព្រះមហាក្សត្រគ្រងរាជសម្បត្តិ រយៈពេល២០ឆ្នាំមកនេះ
នៅថ្ងៃទី២៩ ខែតុលា គឺជាថ្ងៃដ៏វិសេសវិសាលបំផុត នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ អំឡុងការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិក្នុងរយៈពេល២០ឆ្នាំមកនេះ បណ្តាប្រជានុរាស្ត្រខ្មែរ បានបង្ហាញអំពីភាពកក់ក្តៅ ភាពសុខក្សេមក្សាន្ត សំបូរសប្បាយរុងរឿង ក្រោមម្លប់ត្រជាក់ របស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

បណ្តាប្រជានុរាស្ត្រខ្មែរ ក្នុងចំណោយអ្នកវ័យចំណាស់ ថ្លែងប្រាប់ BTV នៅថ្ងៃនេះថា ក្នុងអំឡុងរយៈពេល២០ឆ្នាំនេះ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ច តាមលំអានព្រះរាជបិតារបស់ព្រះអង្គបានល្អប្រសើរ ពិសេសការកិច្ចការក្នុងវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ ស្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ហើយសម្រាប់ព្រះរាជកិច្ចការងារអន្តរជាតិវិញ ព្រះអង្គបានបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អប្រសើរជាមួយបណ្តាប្រទេសលើពិភពលោក។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ រហូតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ គឺមានរយៈពេល២០ឆ្នាំ ហើយក្នុងអំឡុងពេលនេះដែរ ព្រះអង្គ ក៏បានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត គឺដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ ហេតុនេះដែរ ព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀនជាដើម ដើម្បីទុកជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ក្នុងនេះដែរ ព្រះអង្គក៏តែងតែប្រទានថវិកាជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជាប្រើប្រាស់ជួយសង្គ្រោះប្រជានុរាស្ត្រជួបទីទ័ល ក៏ដូចជួបគ្រោះមហន្តរាយនានា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព៕ អត្ថបទ ស៊ុម សុខជា





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១