ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបន្តបើកកិច្ចប្រជុំពិភាក្សាពីការជំរុញនាំផលិតផលកសិកម្មចេញទៅក្រៅប្រទេស
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនាម័យ(SPS) ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិកា សុខ សុភ័ក្ត្រ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធាន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម(Fasmec) ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើសំណើរបស់សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមលើនីតិវិធីនៃការនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនម័យ(SPS) ក៏ដូចជាដើម្បីពិនិត្យលើនីតិវិធី ឯកសារច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តនានារបស់ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ព្រមទាំងកិច្ចព្រមព្រៀងក្នុងតំបន់ និងអន្តរជាតិនានា៕







-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១