ព័ត៌មាន
ឯកឧត្តម វង សូត ធ្វើមាតុភូមិនិវត្តពីការចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន
ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ក្នុងបេសកកម្មចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤មក។
ក្នុងអំឡុងពេលនៃបេសកកម្មការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង សូត មិនត្រឹមតែបានចូលរួមពិធីបើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិនប៉ុណ្ណោះទេ គឺថែមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តហ្វូជាន និងបានធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌សំខាន់ៗមួយចំនួនក្នុងខេត្តហ្វូជានផងដែរ។
ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ឯកឧត្តម វង សូត បានផ្តល់នូវអនុសាសន៍ចំនួន៥ចំនុ ដម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ក្នុងនោះមានដូចជា ការជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជា្រវ ដើម្បីចែករំលែកពុទ្ធិ, ការជំរុញការផ្លាស់ប្តូរវប្បធម៌ និងគោរពគោលការណ៍សន្តិសហវិជ្ជមាន, ការគាំទ្រគំនិតផ្តួចផ្តើមអភិវិឌ្ឍន៍ប្រកបដោយចីរភាពនានា, ការលើកកម្ពស់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច ដោយសិក្សាពីគំរូជោគជ័យរបស់ប្រទេសចិន, និងការរួមដៃគ្នាកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តម វង សូត ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូ ជូអ៊ី (Zhou Zuyi) លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជាន ឯកឧត្តម ជី ពីស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃសភាប្រជាជនចិនអាណត្តិទី១៣ និងជាប្រធានសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ ឯកឧត្តម លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្រ្តីក្រសួងទំនងទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងឯកឧត្តម យ៉ាង គួហាវ (Yang Guohao) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជននៃក្រុងស៊ីមិន (Xiamen)។ ឯកឧត្តម វង សូត បានស្នើដល់ភាគីចិន ជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគខេត្តហ្វូជាន ទៅទស្សនានិងបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ។
ជាការឆ្លើយតប ភាគីចិនបានឯកភាពក្នុងការជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសជួយជំរុញអ្នកទេសចរ ព្រមទាំងអ្នកវិនិយោគចិនខេត្តហ្វូជាន ឱ្យទៅកម្ពុជាបានកាន់តែច្រើនថែមទៀត។
គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌សំខាន់ៗមួយចំនួនក្នុងខេត្តហ្វូជានផងដែរ ដើម្បីស្វែងយល់អំពីសាវតារ និងការរៀបចំអភិវឌ្ឍន៍តំបន់ទាំងនេះ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ មានដូចជា សហគមន៍អភិវឌ្ឍន៍ Cangxia, តំបន់ស្ថាបត្យកម្ម និងសំណង់បុរាណ Three lanes and Seven Alleys, តំបន់ភ្នំ Wuyi, សិប្បកម្មផលិតតែបែបប្រពៃណីចិន, និងកំពង់ផែអន្តរជាតិវៃឆ្លាតក្រុង Xiamen ។ ំបន់ទាំងអស់នេះ ត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូផងដែរ ៕
អត្ថបទ ៖ បាន សុខរិទ្ធ



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត