ព័ត៌មាន
ឯកឧត្កម ចាយ បូរិន : សន្តិភាពជាកត្តាសំខាន់សម្រាប់អន្តរសាសនា និងមានតម្លៃសម្រាប់ការអភិវឌ្ឍ និងសុខដុមនីយកម្មសាសនានៅកម្ពុជា
ភ្នំពេញ ÷ ឯកឧត្កម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអៈអាងថា: សន្តិភាពជាកត្តាសំខាន់សម្រាប់អន្តរសាសនា និងមានតម្លៃសម្រាប់ការអភិវឌ្ឍ និងសុខដុមនីយកម្មសាសនានៅកម្ពុជា។
ការថ្លែងរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា យ៉ាងដូច្នេះក្នុងឱកាស អនុញាតឲ្យលោកស្រី លុយ បូច វិសស្ទុប (Louise Buch Viftrup) ប្រធានក្រុមប្រឹក្សាភិបាល អង្គការដានមីសិន (Danmission)(អន្តរសាសនា) ដែលមកពីប្រទេសដាណឺម៉ាក ដឹកនាំសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងជំរុញលើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗ ដើម្បីបង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែកជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្កជាវិបត្តិ ឬភាពចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុពលសាសនានីមួយៗឱ្យទៅជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិភាព ថែទាំប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។
ក្នុងឱកាសនេះ លោកស្រី លុយ បូច វិសស្ទុប (Louise Buch Viftrup) ប្រធានក្រុមប្រឹក្សាភិបាល អង្គការដានមីសិន (Danmission) បានអរគុណឯកឧត្តម រដ្ឋមន្រ្តី ដែលបានអនុញាត អង្គការដានមីសិន (Danmission) បានចូលរួមធ្វើកិច្ចសហប្រតិបត្តិការការងារ និងឆ្លុះបញ្ចាំងពីការចូលរួមចំណែករបស់សកម្មភាពការងារអង្គការដានមីសិន ជាមួយកម្ពុជាលើការងារអន្តរសាសនា ។
លោកស្រី បានបញ្ជាក់ថា អង្គការដានមីសិន (Danmission) បានចាប់ផ្តើមប្រតិបត្តិការការងារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានដូចជា ការងារ មនុស្សធម៌ អប់រំ តាមរយៈអន្តរសាសនា ។ ហើយនៅពេលថ្មីៗនេះអង្គការ Danmission ទទួលបានការសហការជាមួយក្រសួងធម្មការនិងសាសនាធ្វើសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ ឱ្យជ្រួតជ្រាប ទៅដល់សហគមន៍ទេសចរណ៍ ក៏ដូចជាការការពារបរិស្ថាន និងផ្តល់សារៈសំខាន់មិនត្រឹមតែសម្រាប់ក្រុមសាសនា មួយប៉ុណ្ណោះទេ តែសម្រាប់ទាំងអស់គ្នា។ លោកស្រីបន្តថា សហគមន៍ព្រះពុទ្ធសាសនា ឥស្លាម សាសនា គ្រីស្តសាសនា និងជំនឿផ្សេងៗ បានលើកទឹកចិត្តជាយូរមកហើយឱ្យមានការការពារធនធានធម្មជាតិ។
នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមស្វាគមន៍ អង្គការដានមីសិន (Danmission) ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណដល់អង្គការដានមីសិន និងសូមជូនពរដល់សហការីទាំងអស់សម្រេចបានគ្រប់ភារកិច្ចដែលគ្រោងនឹងធ្វើបន្តទៀត ៕
អត្ថបទ រដ្ឋា










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត