ព័ត៌មាន
ពានសម្ដេចតេជោ-ថ្នាក់ខេត្ដ៖ ពូលA-B កាន់តែតានតឹង ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៥
ការប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥(ថ្នាក់ខេត្ត) កាន់តែមានភាពតានតឹង សម្រាប់ពូលA និងពូលB ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៥ ដោយត្រូវរង់ចាំអ៊ុតលទ្ធផល ១ប្រកួតចុងក្រោយ ដើម្បីកំណត់ជោគវាសនាក្រុមលេខ១ ត្រូវឡើងវគ្គបន្ដ ។
សម្រាប់ពូលA បន្ទាប់ពីក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ កាលពីថ្ងៃទី២៩ ខែតុលា បានធ្វើឲ្យខេត្តកំពង់ស្ពឺ ឡើងឈរកំពូលតារាងបណ្ដោះអាសន្នជាថ្មី ដោយរកបាន ៦ពិន្ទុស្មើគ្នា ។ ប៉ុន្ដែខេត្តកំពង់ឆ្នាំង បានអស់ការប្រកួតទៅហើយ នៅឡើយខេត្តកំពង់ស្ពឺ ដែលនៅសល់ ១ប្រកួតក្នុងដៃ ត្រូវជួបក្រុមភ្នំពេញហ្គាឡាក់ស៊ី ដែលកំពុងកាន់ ៣ពិន្ទុក្នុងដៃ នាដើមខែវិច្ឆិកាខាងមុខ ។
ជាការពិតជំនួបបញ្ចប់ពូលA នេះ កំពង់ស្ពឺត្រូវការត្រឹម ១ពិន្ទុប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គ ៨ក្រុមចុងក្រោយ ប្រសិនកំពង់ស្ពឺ បន្ដចាញ់ភ្នំពេញហ្គាឡាក់ស៊ី ដូចកាលពីជើងទី១ ក្រុមទាំងបី នឹងត្រូវមាន ៦ពិន្ទុស្មើគ្នា ដែលត្រូវផ្អែកលើប្រវត្តិជួបគ្នា និងផលសងគ្រាប់បាល់ជាដើម ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ដ ។
ដោយឡែកពូលB វិញ សមាគមបាល់ទាត់ខេត្តព្រះសីហនុ ក៏បានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងពូល ដោយរកបាន ៧ពិន្ទុ បន្ទាប់ពីប្រកួតកាលពីម្សិលមិញ ស្មើសមាគមកីឡាបាល់ទាត់ខេត្តកែប ១-១ ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ ក៏មិនខុសពីពូល A ដែរ ដ្បិតខេត្តកែប ដែលកំពុងកាន់ ៥ពិន្ទុក្នុងដៃ នៅសល់ ១ប្រកួត ត្រូវជួបក្រុមតាកែវអេហ្វស៊ី នាពេលខាងមុខ ខណៈប្រសិនបើខេត្តកែបឈ្នះ ពួកគេនឹងឡើងឈរកំពូលតារាង ដើម្បីឡើងទៅវគ្គបន្ដ ខណៈបើស្មើ ឬចាញ់ ឱកាសមាសនេះ នឹងបានទៅសមាគមបាល់ទាត់ខេត្តព្រះសីហនុតែម្ដង ។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតចុងក្រោយក្នុងពូលC របស់សមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀងវិញ គឺបានទទួល ៣ពិន្ទុបន្ថែមទាំងប្រផិតប្រផើយ ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ៧-៦ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ។ ជ័យជម្នះនេះ នាំឲ្យសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង រកបាន ១២ពិន្ទុពេញ ក្រោយឈ្នះទាំង ៤ប្រកួតក្នុងពូល គ្រាដែលខេត្ដព្រៃវែង និងខេត្តកណ្ដាល បានអស់ឱកាសដោយស្វ័យប្រវត្តិ មុនជួបគ្នាបង្គ្រប់កិច្ចក្នុងពូល នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕ អត្ថបទ លី ឈុនឡា

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត