ព័ត៌មាន
អង្គការដៃគូ សន្យាបន្តសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យទទួលបានលទ្ធផលល្អ
អង្គការដៃគូ បានសន្យាបន្តសហការ ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យទទួលបានលទ្ធផលល្អ តាមរយៈការអនុវត្តនូវសកម្មភាព និងយុទ្ធនាការផ្សេងៗ ឲ្យបានញឹកញាប់ និងទៀងទាត់ ។

នៅក្នុងពិធីចុះអនុស្សារណយោគយល់គ្នា ដើម្បីបន្តកិច្ចសហកាជាមួយ គ.ជ.ប.ជ រយៈ ពេល៥ឆ្នាំ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក សំលៀង សីលា នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) បានលើកឡើងថា នាពេលកន្លងមក ក្នុងការ សហប្រតិបត្តិជាមួយមន្ត្រីជំនាញ អង្គការបានអនុវត្តលើការងារមួយចំនួន ដែលមានការរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធ ពិសេសក្រសួងអប់រំ យុវជន និងកីឡា ហើយក្រៅពីនោះបានបណ្ដុះបណ្ដាលផ្នែកច្បាប់ដល់គ្រូបង្គោល ក្នុងនោះមានមន្ត្រី នគរបាជាតិជាើម ។
លោកបានបន្តថា ជាមួយនឹងបានសហការគាំទ្រនេះ ក៏បាន ធ្វើការស៊ើបអង្កេតការកេង ប្រវញ្ចលើកុមារ ដែលក្នុងនោះក៏មានផ្ដល់សេវាជួយជនរងគ្រោះ ការផ្ដល់សេវាសង្គម ការផ្ដល់ សេវាផ្នែកច្បាប់ និងកិច្ចការពិគ្រោះយោបល់ជាមួយជនរងគ្រោះផងដែរ ។

លោក សំលៀង សីលា បានបន្ថែមថា សម្រាប់កិច្ចសហប្រតិបត្តិបន្ត ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ គឺត្រូវអនុវត្តន៍នូវគម្រោងចំនួន៣ ក្នុងនោះទី១. កម្មវិធីជំនួយ និងគាំទ្រដល់ជន រងគ្រោះ មានការជួយកំណត់អត្តសញ្ញាណ ការបញ្ជូនកុមាររងគ្រោះទៅរកសេវាសមស្រប, ទី ២. ការបន្តបណ្ដុះបណ្ដាល ការសហការជាមួយអគ្គស្ននការដ្ឋាននគរបាលជាតិ មានការស៊ើប អង្កេត ការជួយជនរងគ្រោះ និងទី៣. ការបញ្ចូលសហគមន៍ផ្នែកឧស្សាហកម្ម និងប្រព័ន្ធផ្សព្វ ផ្សាយ ដែលជាការបង្ការដ៏ធំ ។

នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ ប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ មានប្រសាសន៍ថា បញ្ហាអំពើជួញដូរមនុស្ស នៅតែជាក្ដីកង្វល់ និងការព្រួយបារម្ភ របស់ពិភពលោក ខណៈដែលបច្ចេកវិទ្យាបច្ចេកបច្ចុប្បន្នកាន់តែមានភាព ទំនើប ដូចនេះជនរងគ្រោះភាគច្រើន ក្នុងអំពើជួញដូរមនុស្ស គឺជាយុវវ័យ ចូលចិត្តលេង បណ្ដាញសង្គម ។
លោកជំទាវ បានបន្តថា ជាការពិតណាស់ កិច្ចការប្រយុទប្រឆាំងអំពើជួញដូរមនុស្ស គឺ ពិតជាត្រូវការកិច្ចសហការពីគ្រប់ភាគីទាំងអស់ ព្រោះថាជនល្មើសមានល្បិចកិច្ចកលច្រើន ក្នុង ការអូសទាញ និងបោសបញ្ឆោតជនរងគ្រោះ ឲ្យធ្លាក់ក្នុងការលួងលោមរបស់ពួកគេ ដោយ ករណីខ្លះ គឺកើតឡើងឆ្លងដែនប្រទេស ឆ្លងទ្វីបក៏មានផងដែរ ។
ជាមួយនេះ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងអំណរគុណអង្គការដៃគូទាំងអស់ដែលបន្ត ចូលរួម ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងកិច្ចការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សនេះ ជាមួយនឹងការប្ដេជ្ញាធ្វើឲ្យកាន់តែទទួលលទ្ធផលល្អ៕ អត្ថបទ បាន សុខរិទ្ធិ




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត