ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងបង្កើតបរិយាកាសដល់ប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរ
កំពង់ធំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ជនបទ ជាពិសេសការងារស្ថាបនាផ្លូវ ដើម្បីបង្កើតបរិយាកាសអំណោយផល ដល់ការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋាន មានជីវភាពកាន់ តែប្រសើរ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំប្រចាំ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែ ប្រវែងសរុបជាង ១៦៦ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន ៥ ក្នុងខេត្តកំពង់ធំ នៅថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៤ នេះថា, ជុំវិញផ្លូវជនបទ មិនថាការងារស្ថាបនាផ្លូវ ការជុសជួលកែលម្អ ការថែទាំផ្លូវ ឬសំណង់សិល្បការ្យ ផ្សេងៗនោះឡើយ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រាពលរដ្ឋនៅតាមជនបទ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងផ្លូវក្រាលកៅស៊ូ DBST រាប់រយគីឡូម៉ែត្រខាងលើនេះ បានកំពុងផ្តល់ប្រយោជន៍ដល់ សហគមន៍ និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ និងការរកស៊ីទទួលទានផ្សេងៗជាដើម មិនត្រឹមតែប៉ុណ្ណោះ, តាមរយៈនៃផ្លូវនេះដែរ ក៏ជាការជំរុញដល់ប្រជាពលរដ្ឋបង្កើតនូវមុខរបរ និងការបើកអាជីវកម្មផ្សេងៗនៅតាមមូលដ្ឋាន មានជីវភាពរស់នៅកាន់តែប្រសើរផងដែរ។
ជុំវិញផ្លូវខាងលើនេះដែរ, នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ឯកឧត្តម ផូ ផារិទ្ធ លើកឡើងបន្ថែមថា រារដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា សម្តេចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញការអភិឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ជាពិសេសហេដ្ឋារចនា សម្ព័ន្ធនៅតាមជនបទ ជាក់ស្តែងគឺការអភិវឌ្ឍន៍ផ្លូវនេះតែម្តង ព្រោះផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច ដែល ប្រការទាំងនេះ សម្រាប់ជាមូលដ្ឋានរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ។
ក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន សូមចូលរួមថែរក្សាផ្លូវ និងត្រូវ ចាត់ទុកផ្លូវ និងសមិទ្ធផ្សេងៗនៅតាមមូលដ្ឋានជារបស់យើងទាំងអស់គ្នា ក្នុងនោះការចូលរួមថែទាំសម្បត្តិសាធារណៈ គឺបងប្អូនបាននិង កំពុងចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងមូល។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា ១ ផងដែរ៕
















-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត