ព័ត៌មាន
ព្រះមហាក្សត្រ មានព្រះបន្ទូលស្នើរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលស្នើឲ្យរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយនានា ដើម្បីធានាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងលើកកម្ពុជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ។
ក្នុងព្រះរាជសារ ឱកាសបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ អានដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា បានប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងសម្របទៅនឹងការវិវត្តនៃនយោបាយសកលពេលបច្ចុប្បន្ន ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងពិបាកប៉ាន់ស្មានទុកជាមុនបាន ។
ព្រះរាជាសារព្រះករុណា មានព្រះបន្ទួលបន្តថា ជាមួយនេះ ឆ្លៀតពេលដ៏មមាញឹកក្នុងតួនាទី និងភារកិច្ចខាងលើ រដ្ឋសភាក៏បានធ្វើការពិនិត្យ សិក្សា និងស្វែងយល់នូវការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យរៀងៗខ្លួនយ៉ាងសស្រាកសស្រាំ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមជាច្រើន ជូនពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់ ក៏ទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធី ។
ព្រះករុណា ព្រះមហាក្សត្រមានព្រះបន្ទួលបន្ថែមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចបន្តកើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន ស្របជាមួយនេះ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ហើយបានអនុវត្តកម្មវិធីនយោបាយ និងវិធានការគន្លឹះក្នុងយុទ្ធសាស្ត្របញ្ចកោណ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋ ។
ក្នុងព្រះរាជាសារ ព្រះមហាក្សត្រ មានព្រះបន្ទួលស្នើឲ្យស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាពប្រជាជន និងសម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គមឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ហើយព្រះកូណា មានព្រះបន្ទួលស្នើដល់ប្រជារាស្ត្រ បន្តចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពជាតិ ឲ្យកាន់តែរឹងមាំ ដើម្បីថែរក្សាជំរុញនាវាកម្ពុជានៃយើង ឆ្ពោះទៅរកការអភិវឌ្ឍ សម្បូរសប្បាយ ដូចអារ្យប្រទេសនានា នៅលើសកលលោក ។
គួរបញ្ជាក់ថា សម្រប់សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ដោយពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ដែលមានកូរមសមាជិករដ្ឋសភាចូលរួមចំនួន ១១៣រូប ៕ អត្ថបទ បាន សុខរិទ្ធិ


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត