ព័ត៌មាន
កម្ពុជាបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នៅទូទាំងប្រទេស ដើម្បីការពារកុមារជាង ១.៥ លាននាក់
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូចបន្ថែម នៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ នៅ២៥ រាជធានី ខេត្ត, នៅមនី្ទរបង្អែកសម្តេចឪ សម្តេចម៉ែ ។

យុទ្ធនាការនេះដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាត្បាតជំងឺកញ្្រឹលនៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលទាប ដូច្នេះ យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីការពារពីការចម្លងជំងឺកញ្ជ្រឹលនេះ។ នៅលើសកលលោក ចំនួនករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី១៧0,000ករណី ក្នុងឆ្នាំ២០២២ ដល់៣២0,000ករណី ក្នុងឆ្នាំ២០២៣។ ដែលនេះជាមូលហេតុចម្បងដោយសារតែការរំខានដល់ការផ្តល់ថ្នាំបង្ការជាប្រចាំក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រឹងប្រែងសហការរួមគ្នាដើម្បីធានាបានថា អត្រាការគ្របដណ្តប់វ៉ាក់សាំងខ្ពស់ ដើម្បីការពារកុមារទាំងអស់ទូរទាំងប្រទេសជៀសផុតពីជំងឺទាំងពីរនេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមទៀតថា អំឡុងពេលយុទ្ធនាការផ្តល់ថ្នាំបង្ការមុនៗ បុគ្គលិកសុខាភិបាលបានបំពេញការងារបានល្អ ហើយជឿជាក់ថាក្នុងយុទ្ធនាការលើកនេះ។
ចំណែកអ្នកអាណាព្យាបាលដែលនាំយកកូនៗរបស់គាត់ មកទទួលថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែម បានបង្ហាញចំណាប់អារម្មណ៍រីករាយ និងសប្បាយចិត្តដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុករបស់ប្រជាពលរដ្ឋ និងបានផ្ដល់ ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច ដើម្បីការពារកុមារ និងកូនរបស់ពួកគាត់។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នេះនឹងចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទីមួយនឹងគ្របដណ្តប់ខេត្តចំនួន១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ) ចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងដំណាក់កាលទីពីរ នឹងគ្របដណ្តប់ខេត្តចំនួន១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនិរី ព្រះសីនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប) ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤៕ អត្ថបទ រដ្ឋា



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត