ព័ត៌មាន
មន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញដល់មន្រ្តីសុរិយោដីខេត្តឧត្ដរមានជ័យ ពន្លឿនការដោះស្រាយបញ្ហាដីធ្លី ឲ្យបានលឿន និងមានតម្លាភាព ជូនដល់ពលរដ្ឋ
ក្នុងអង្គសន្និបាតមន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានណែនាំដល់មន្រ្តីសុរិយោដីខេត្តឧត្ដរមានជ័យ ទាំងអស់ត្រូវខិតខំបំពេញការងារជំនាញ និងសហការជាមួយមន្រ្តីមូលដ្ឋានឲ្យបានល្អ ដើម្បីរួមគ្នា ដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ឲ្យបានលឿន និងឆាប់រហ័ស ដើម្បីសម្រេចការងារការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ឲ្យបានចប់សព្វគ្រប់ ទៅតាមផែនការ ដែលបានកំណត់ នៅឆ្នាំ២០២៥ នេះផងដែរ។
ឯកឧត្តម សេង ថាវី អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី និងនគរូបនីយកម្មសំណង់ និងសុរិយោដី ថ្លែងបែបនេះ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើសទិសដៅការងារឆ្នាំ២០២៥របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរយោដីខេត្តឧត្តរមានជ័យ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ព្រមទាំងមានការចូលរួមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។
ជាមួយគ្នានោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ មានប្រសាសន៍ណែនាំដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី និងសុរិយោដីខេត្ត ធ្វើយ៉ាងណាត្រូវខិតខំយកចិត្តុកដាក់បន្តឲ្យបានខ្ពស់ចំពោះការងារជំនាញរបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿន និងឆាប់រហ័ស។
ក្នុងនោះដែរ ឯកឧត្តម សេង ថាវី អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងការងាររបស់បងប្អូនកន្លងមក លើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្តាលក្រុង/ស្រុកផងដែរ៕







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត