ព័ត៌មាន
មណ្ឌលសុខភាព អូរអំបិល ក្រុងសិរីសោភ័ណ បេីកយុទ្ធនាការ ស្តីពីការផ្តល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹល ស្អូច ដល់កុមារអាយុ៩ខែ ដល់ក្រោម៥ឆ្នាំ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ មណ្ឌលសុខភាព អូរអំបិល ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានរៀបចំបេីកយុទ្ធនាការ ស្តីពីការផ្តល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹល ស្អូច ដល់កុមារអាយុ៩ខែ ដល់ក្រោម៥ឆ្នាំ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។
លោក គុណ ណាវុធ ប្រធាន OD សិរីសោភ័ណ ក៏បានបញ្ជាក់ថា ជំងឺ កញ្ជ្រឹល គឺជាជំងឺធ្ងន់ធ្ងរដែលបង្កឱ្យមានស្នាមកន្ទួលរមាស់ និងគ្រុនក្តៅជំងឺ ហេីយវាគឺជាជំងឺឆ្លង។ ហេីយវាឆ្លងរីករាលដាលនៅពេលដែលមនុស្សម្នាក់កើតជំងឺកញ្ជ្រឹលបញ្ចេញខ្យល់ដង្ហើម ក្អក ឬកណ្តាស់។ អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ គឺអាចនឹងងាយឆ្លងជំងឺកញ្ជ្រឹលជាងមនុស្សធម្មតា។ លោកបញ្ជាក់ ទៀតថា ជំងឺកញ្ជ្រឹលអាចនឹងមានគ្រោះថ្នាក់ជាពិសេសសម្រាប់ទារក និងកុមារតូចៗ។ ករណីខ្លះ ជំងឺនេះអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។
លោកក៏បានអំពាវនាវ ដល់ពលរដ្ឋ អាណាព្យាបាលគ្រប់រូប ដែលមានកនចា់ពីអាយុ៩ខែ ដល់៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច ឱ្យបានទាំងអស់គ្នា និងបន្តផ្សព្វផ្សាយពីយុទ្ធានាការនេះដល់អាណាព្យាបាលគ្រប់ដែលមានកូនតូច ឱ្យមកទទួលបានថ្នាំបង្ការឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព។
ក្នុងនោះ លោកក៏បានណែនាំបន្ថែមដល់អាណាព្យាបាល ប្រសិនបេីជាកូនចៅ មានអាការៈគ្រុនក្តៅខ្លាំង ក្អក ហៀរសំបោរ ភ្នែកឡើងក្រហម និងហូរទឹកភ្នែក បន្ទាប់ពីរយៈពេល ៣-៤ ថ្ងៃក្រោយមក មានស្នាមកន្ទួលរមាស់ចាប់ផ្តើមកើតមាននៅលើផ្ទៃមុខ និងរាលដាលទៅ ផ្នែកដទៃផ្សេងទៀតនៃរាងកាយត្រូវប្រញាប់រួសរាន់នាំកូនចៅទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា៕






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត