ព័ត៌មាន
កម្ពុជានិងកូរ៉េ ជួបពិភាក្សាគ្នាលេីវិស័យការងារ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាននៅសិង្ហបុរី
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម គីម មីនសុក (KIM Min Seok) អនុរដ្ឋមន្រ្តីក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។
ក្រោយចប់ជំនួបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរលេីបណ្តាញសង្គមថា នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ដល់ពលករទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងសាធារណរដ្ឋកូរ៉េ ក៏ដូចជាការជួយគាំទ្រ និងជំរុញការអភិវឌ្ឍជំនាញបណ្ដុះបណ្តាលវិជ្ជាជីវៈ ពិសេសលើវិស័យឧស្សាហកម្ម និងច្បាប់សុវត្ថិភាពនិងសុខភាពការងារ (Occupational Safety and Health – OSH) តាមរយៈទីភ្នាក់ងារសេវាមុខរបរ និងការងារកូរ៉េ (Korea Labor and Employment Service – KLES) និងមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (Employment Permit System – EPS)។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិចារណាបង្កើនកូតា (Quota) និងឱកាសការងារបន្ថែមទៀតសម្រាប់ពលករជំនាញកម្ពុជា ដើម្បីអាចឱ្យពលករជំនាញទាំងនោះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា ពេលចប់អាណត្តិការងារនៅសាធារណរដ្ឋកូរ៉េ។
ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រី គីម មីនសុក បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី ព្រមទាំងបង្ហាញនូវគោលជំហរ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយបន្ដពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវយន្តការទទួលយកពលករទេសន្តរប្រវេសន៍របស់កម្ពុជា មកធ្វើការនៅសាធារណរដ្ឋកូរ៉េថែមទៀត៕







-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត