ព័ត៌មាន
កីឡដ្ឋានថ្មីរបស់ក្លឹបអង្គរថាយហ្គឺរ នឹងប្រើសម្រាប់ការប្រកួតលីគកំពូលចុងសប្តាហ៍
ការទន្ទឹងរង់ចាំបានមកដល់! ក្លឹបបាល់ទាត់ដែលម្ចាស់ជាជនជាតិជប៉ុន អង្គរថាយហ្គឺរ នឹងប្រើប្រាស់កីឡដ្ឋានថ្មីរបស់ខ្លួនដែលដាក់ឈ្មោះតាមម្ចាស់ក្លឹបថាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ នឹងត្រូវប្រាស់សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ទល់នឹងក្លឹបមកពីរាជធានីភ្នំពេញ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦និង០០នាទីល្ងាច។

ម្សិលមិញមន្ត្រីខេមបូឌានព្រីមៀរលីគដឹកនាំដោយនាយកប្រតិបត្តិ Peter Koo បានចុះត្រួតពិនិត្យកីឡដ្ឋាននេះដើម្បីសម្រេចថាតើអាចលេងបានរឺអត់។ ជាលទ្ធផលតំណាងក្លឹបអង្គរថាយហ្គឺរ បញ្ជាក់ថា CPL សម្រេចឱ្យប្រើប្រាស់ និងប្រកួតផ្លូវការហើយ។

សូមរំលឹកថា ក្នុងកច្សម្ភាសន៍ជាមួយ BTV Newsថ្មីៗនេះ ជាមួយការសាងសង់កីឡដ្ឋានផ្លូវការ ក្រោយបង្កើតក្លិបជិត ១០ឆ្នាំនៅកម្ពុជា លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានបង្ហាញនូវចក្ខុវិស័យដ៏វែងឆ្ងាយលើសពីបាល់ទាត់ ដោយលោករំពឹងថា សមិទ្ធផលថ្មីមួយនេះ នឹងរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍នៅខេត្តសៀមរាបទៀតផង ។
លោក Akihiro Katoបន្តថា ការសាងសង់កីឡដ្ឋាននេះ ធ្វើតាមលទ្ធភាព ទៅតាមកម្រិតធនធាន ដោយជំហានដំបូងក្រៅពីទីលានប្រកួត គឺធ្វើកន្លែងអង្គុយត្រឹម ២,០០០កៅអី ។ តែអ្វីដែលសំខាន់ គឺការសាងសង់ស្របតាមស្ដង់ដារអន្ដរជាតិ ក៏ដូចជា AFC ហើយបើមានការចូលរួមគាំទ្រកាន់តែច្រើន លោកនឹងពង្រីកសាងសង់កាន់តែធំ ។

រហូតដល់លក់ក្រុមហ៊ុននៅជប៉ុន ដើម្បីដំណើរការក្លិប និងសាងសង់កីឡដ្ឋាននេះ ហេតុផលសំខាន់បំផុត គឺដោយសារលោកស្រាលាញ់ប្រទេសកម្ពុជាខ្លាំង ។ ហេតុនេះ លោកសុទិដ្ឋិនិយមក្រោយវត្តមានកីឡដ្ឋានរបស់ក្លិប មិនត្រឹមតែជួយការអភិវឌ្ឍកីឡាបាល់ទាត់នោះទេ នឹងអាចជួយដល់សេដ្ឋកិច្ច និងទេសចរណ៍នៅសៀមរាប ។ ម្យ៉ាងក៏ជាគំរូសម្រាប់ក្លិបតំណាងឲ្យខេត្តមួយផងដែរ ។
លោក Akihiro Kato បានបន្ថែមថា ដីដែលលោកបានវិនិយោគ សម្រាប់សាងសង់កីឡដ្ឋាននេះ មានទំហំសរុប ៦ហិចតា ក្នុងនោះ ៣ហិចតាសម្រាប់ធ្វើកីឡដ្ឋាន ហើយសល់ប៉ុន្មាន លោកនឹងកៀគរវិនិយោគិនមកវិនិយោគធ្វើជាក្រុងមួយ ដែលមានមន្ទីរពេទ្យ និងសាលារៀនជាដើម ។ លោកសង្ឃឹមថា ៥ ឬ ១០ឆ្នាំទៀត ទីតាំងនេះ មិនត្រឹមតែជាកីឡដ្ឋាននោះទេ តែនឹងក្លាយជាទីប្រជុំជនមួយ ដែលផ្ដល់លើសពីកីឡាបាល់ទាត់ដល់ប្រជាពលរដ្ឋ និងទេសចរណ៍ ។
សូមបញ្ជាក់ថា កីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀ ក្រុង និងខេត្តសៀមរាប៕








-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត