ព័ត៌មាន
គ្រឹះស្ថានឧត្ដមសិក្សាមិនដំឡើងថ្លៃសិក្សាឆ្នាំថ្មី ខណៈសិស្សកំពុងបន្តចុះឈ្មោះចូលរៀន
ស្របតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាបានសម្រេចមិនដំឡើងថ្លៃសិក្សាក្នុងឆ្នាំ២០២៤-២០២៥។ ស្របពេលជាមួយគ្នានេះ សិស្សទើបប្រឡង បាក់ឌុបជាប់នេះ កំពុងបន្តទៅចុះឈ្មោះចូលរៀនទៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំងឡាយផងដែរ ។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា នេះ បានប្រាប់BTVថា ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីកម្ពុជា សមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានសម្រេចឯកភាពគ្នាមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំថ្មីនេះ និងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនសិស្ស-និស្សិតទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់សិស្ស-និស្សិតមានលទ្ធភាព អាចចុះឈ្មោះចូលរៀនបានគ្រប់ៗនា ជាពិសេសអ្នកមកពីតាមបណ្តាខេត្ត។ ឯកឧត្តមបណ្ឌិតបានបន្តថា សម្រាប់តម្លៃសិក្សានៅក្នុងប្រទេសកម្ពុជាបែងចែកជាពីរប្រភេទរួមមាន៖ តម្លៃសិក្សាតាមកម្មវិធីអន្តរជាតិ ចាប់ពី៣ពាន់ដុល្លាឡើងទៅក្នុងមួយឆ្នាំ រៀនចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ និងតម្លៃសិក្សាកម្មវិធីជាតិចាប់ពីបីរយដុល្លាឡើងទៅក្នុងមួយឆ្នាំ រៀនចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ តាមជំនាញផ្សេងៗពីគ្នា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់សិស្សទើបប្រឡងបាក់ឌុបជាប់ គួរទៅចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ។

សិស្សត្រៀមចូលរៀននៅវិទ្យាស្ថានវ៉ាន់ដា រាជធានីភ្នំពេញ បានលើកឡើងដែរថា បន្ទាប់ពីប្រឡងបាក់ឌុបជាប់ មានបំណងចង់ចូលរៀនជំនាញគណនី និងហិរញ្ញវត្ថុ ព្រោះស្រលាញ់ និងចូលចិត្តជំនាញនេះ។ លើសពីនេះ សិស្សទាំងអស់នោះ បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រនៅពេលគ្រឹះស្ថានឧត្តមសិក្សាមិនបានតម្លៃថ្លៃសិក្សាក្នុងឆ្នាំថ្មី ដែលជាការចូលរួមចំណែកកាត់បន្ថយការចំណាយលើថ្លៃសិក្សាបានមួយកំរិត និងជំរុញដល់ពួកគេមានឱកាសបានចូលរួមរៀនផងដែរ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្ស ជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិត៕ អត្ថបទ៖ ទូច សោភ័ណ







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត