ព័ត៌មាន
UNDP ប្តេជ្ញាចិត្តរួមដំណើរជាមួយកម្ពុជាអំឡុងពេលអន្តរកាល «ដំណើរឆ្ពោះទៅការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច» (LDC)
ភ្នំពេញ៖ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) របស់កម្ពុជា ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកិច្ចសន្ទនាគោលនយោបាយក្រោមប្រធានបទ ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរួមស្ដីពីកិច្ចសន្ទនាគោលនយោបាយ «ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង» នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
កិច្ចសន្ទនាគោលនយោបាយនេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល អ្នកជំនាញផ្នែកអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងសង្គមស៊ីវិលដើម្បីពិភាក្សាពីទស្សនៈពហុភាគីនូវផលប៉ះពាល់សង្គម-សេដ្ឋកិច្ច នៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងតម្រូវការចម្បងសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង។
អ្នកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងយូអិនឌីភីប្រចាំប្រទេសកម្ពុជាលើកឡើងថា ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាសមិទ្ធិផលដ៍សខាន់នៃដំណើរអភិវឌ្ឍប្រទេសរបស់កម្ពុជា ដែលវាមិនត្រឹមតែនាំមកនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវឱកាសផងដែរ។ អន្តរកាលនេះក៍នឹងបើកផ្លូវថ្មីសម្រាប់កំណើនដ៏រឹងមាំនិងភាពធន់ផងដែរ។
អ្នកស្រីបន្តថា៖«ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាកិច្ចខិតខំប្រឹងប្រែងរួមដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។ យូអិនឌីភីប្តេជ្ញាចិត្តរួមដំណើរជាមួយនឹងប្រទេសកម្ភុជាក្នុងអំឡុងពេលអន្តរកាលរបស់ខ្លួន តាមរយៈការគាំទ្រការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែងនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតងសម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទានទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់យូអិនឌីភី (២០២៤-២០២៨)»។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថាន ក្រសួងផែនការ ដែលជាសេនាធិការនិងជាលេខាធិការដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកក្នុងការសម្របសម្រួលនិងរៀបចំការចាកចេញរបស់កម្ពុជាពីពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy) សម្រាប់អនុវត្តអំឡុងពេលក្រោយការចាកចេញ។ យុទ្ធសាស្ត្រអន្តរកាលដោយរលូន ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៦ គឺ៖ ១) ការពង្រឹង និងពង្រីកមូលធនមនុស្ស, ២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ៣) ការពង្រីកទីផ្សារពាណិជ្ជកម្ម, ៤) ការទាក់ទាញការវិនិយោគបរទេស, ៥) ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និង ៦) ការពង្រឹងយន្តការគាំពារសង្គម។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរួម យូអិនឌីភី បង្ហាញមោទនាពយ៉ងខ្លាំងក្នុងការគាំទ្រក្រសួងផែនការ ដែលដឹកនាំការឆ្លុះបញ្ចាំង និងការសម្របសម្រួលលើការរៀបចំអន្តរកាលដោយរលូន និងប្រកបដោយចីរភាពក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយនឹងធ្វើការជាមួយនឹងដៃគូជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍនិងអនុវត្តយុទ្ធសាស្ត្រអន្តរកាលដោយរលូនប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។
គួរបញ្ជាក់ថា ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៧១ បច្ចុប្បន្ន មានប្រទេសចំនួន ៤៥ ដែលក្នុងនោះប្រទេសខ្លះត្រូវបានកំណត់ថានឹងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចក្នុងពេលឆាប់ៗនេះ។ ការចាកចេញនេះពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ចំណុច៖ ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ចនិងបរិស្ថាន។ កម្ពុជាត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមប្រទេសអភិវឌ្ឍតិចតួចក្នុងឆ្នាំ១៩៩១ និងបានទទួលអត្ថប្រយោជន៍ពីវិធានគាំទ្រអន្តរជាតិ (ISMs) ក្នុងវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងបច្ចេកទេស និងការចូលនៅក្នុងវេទិកាអន្តរជាតិ។ ចាប់តាំងពីពេលនោះមកកម្ពុជាមានការវិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងគួរឱ្យកត់សំគាល់ រួមមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការរក្សាបាននូវអតិផរណាកម្រិតមធ្យម ការកាត់បន្ថយភាពក្រីក្រ និងការរីកចម្រើននៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI)។
ប្រទេសកម្ពុជា បានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យដំបូងសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២១ ហើយបានបំពេញម្តងទៀតលើលក្ខណៈវិនិច្ឆ័យទាំង៣នៅឆ្នាំ២០២៤។ ផ្អែកលើវឌ្ឍនភាពនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) បានអនុម័តលើអនុសាសន៍របស់គណៈ កម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) សម្រាប់ប្រទេសកម្ពុជា ដើម្បីចាកចេញពីពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដោយមានរយៈពេលអន្តរកាលចំនួនប្រាំឆ្នាំ៕

-
ព័ត៌មាន1 week ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន6 days ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន6 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន6 days ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន6 days ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
កីឡា1 week ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ
-
ព័ត៌មាន6 days ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
ព័ត៌មាន4 days ago
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់