ព័ត៌មាន
ក្រសួងឧស្សាហកម្ម នឹងដាក់ចេញវិធានការ អភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យរស់រវើក
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តរៀបចំ ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងវិស័យពាក់ព័ន្ធ ដើម្បីរៀបចំភាពប្រទាក់ក្រឡា ការដាក់ចេញវិធានការជាក់លាក់ ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយសង្គតិភាព ស្ថេរភាព និរន្តរភាព និងបរិយាបន្ន។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងទិវាសហគ្រិនស្ត្រី កម្ពុជា ឆ្នាំ២០២៤ “ការពង្រឹងភាពអង់អាចស្រ្តីក្នុងសេដ្ឋកិច្ចបៃតង” ម្សិលមិញនេះថា សម្រាប់វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម រាជរដ្ឋាភិបាលកំពុងសស្រាក់សស្រាំ អនុវត្តកម្មវិធីនយោបាយ ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨, គោលនោបាយាតិសម្រាប់ផលិតផលយុទ្ធសាស្ត្រអាទិភាព, ការកែសម្រួល និងកែលម្អសេវាសាធារណៈរបស់ក្រសួង ស្ថាប័ន ក៏ដូចជាការលើកទឹកចិត្ត និងការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តគាំទ្រពាក់ព័ន្ធនានាបន្ថែមទៀត។
ឯកឧត្តម បន្តថា ក្នុងអន្តរកាលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួច និងការប្រើ ប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០, សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏នឹងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ដូចជា ការកសាងសមត្ថភាពទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា, ការពង្រឹងភាពអនុលោម និងស្តង់ដារផលិតផល សេវារបស់ខ្លួន, ការពង្រីក មាត្រដ្ឋាន និងការពង្រឹងប្រសិទ្ធភាព រួមទាំងលទ្ធភាពប្រកួតប្រជែងអាជីវកម្ម ផលិតកម្ម និងផលិតផល, ការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិជាដើម សុទ្ធសឹងជាកត្តាចាំបាច់ ដែលត្រូវមានការត្រៀមខ្លួនថែមទៀត ដោយសហគ្រិនខ្លួនឯង និងការគាំទ្រជ្រោម ជ្រែងពីគ្រប់បណ្តាភាគីពាក់ព័ន្ធ។
ជុំវិញបញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី អំពាវនាវឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មប្រើប្រាស់ការចុះបញ្ជី និងការ ខិតខំបំពេញអនុលោមភាព ជាគុណប្រយោជន៍ដល់សហគ្រាសខ្លួន និងជួយឱ្យក្រសួងស្ថាប័ន អាចគ្រប់គ្រងទិន្នន័យច្បាស់លាស់ ត្រឹមត្រូវដឹងពីសុខទុក្ខ និងតម្រូវការគាំទ្រពិតប្រាកដ និងទទួលបានធាតុចូលគ្រប់គ្រាន់ សម្រាប់រៀបចំវិធានការគាំទ្រ សម្រួលស្ថានភាព អាជីវកម្ម ផលិតកម្ម បានគ្រប់ជ្រុងជ្រោយ និងអាចទទួលបានភាពអនុគ្រោះជាផ្លូវការ។ ឯកឧត្តម ក៏បានសំណូមពរឱ្យសមាគម តំណាងសហគ្រិនទាំងអស់ បន្តសិក្សា និងកំណត់អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យកម្មន្តសាលឱ្យបានច្បាស់លាស់ និង ស៊ីជម្រៅ ជូនក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា “ក្រុមការងារ គ” ដើម្បីទទួលបានធាតុចូលបន្ថែម សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តដោះស្រាយបញ្ហាជាក់ស្តែង ក៏ដូចជាដាក់ស្ើជូនរាជរដ្ឋាភិបាល ពិនិត្យ និងដោះស្រាយក្នុងករណី ចាំបាច់ និងបានសំណូមពរដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម ចូលរួមទទួលសេវាសាធារណៈ តាមប្រព័ន្ធថ្នាល បច្ចេកវិទ្យាដែលក្រសួង-ស្ថាប័នជាច្រើន បានរៀបចំរួចជាស្រេច ព្រោះប្រព័ន្ធនេះ ផ្តល់ផលប្រយោជន៍ដល់ផ្នែកឯកជនដូចជា ចំណេញ ថវិកា ចំណេញពេលវេលា និងអាចអនុវត្តបានគ្រប់ទីកន្លែង៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦