ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជំរុញឱ្យអគ្គនាយកដ្ឋានក្រោមឱវាទគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យស្របតាមឧត្តមានុវត្ត
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ពន្លឿនការរៀបចំ ផែនការគោល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានគតិយុត្តដែលនៅសេសសល់ឱ្យបានឆាប់ ដើម្បីកែលម្អការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី ដល់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ ហៅកាត់ (SARMIS) នៅថ្ងៃទី១ ម្ិលមិញនេះថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបញ្ជីសារពើភណ្ឌ, ទោះបីជាមានវឌ្ឍនភាពល្អហើយក្តី, ក៏នៅជួបបញ្ហាប្រឈម មួយចំនួន ដែលទាមទារនូវការយកចិត្តទុកដាក់ និងការដោះស្រាយជាបន្តបន្ទាប់ ។
ជុំវិញការដោះស្រាយបញ្ហាប្រឈមនានានេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើដល់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធ ត្រូវបន្តលើកកម្ពស់ការធ្វើទំនើបកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងត្រូវពង្រីកវិសាលភាពនៃការកត់ត្រាទ្រព្យ សម្បត្តិរដ្ឋ SARMIS ឱ្យស្របតាមគោលការណ៍ណែនាំ ស្ដីពីកិច្ចបញ្ជីការគណនេយ្យទ្រព្យសកម្មរយៈពេលវែង ឱ្យបានចប់សព្វគ្រប់ នៅមុនដំណាច់ឆ្នាំ២០២៧, និងត្រូវបន្តលើកកម្ពស់ការកសាងសមត្ថភាពមន្រ្តី តាមរយៈការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល អំពីច្បាប់, លិខិតបទដ្ឋានគតិយុត្ត, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកិច្ចបញ្ជីការគណនេយ្យជាដើម។
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវពន្លឿនការរៀបចំផែនការគោល ស្តីពីការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ និងលិខិតបទដ្ឋានគតិយុត្តដែលនៅសេសសល់ឱ្យបានឆាប់ ដោយផ្អែកលើការដកស្រង់បទពិសោធន៍ពីប្រទេសនានាផងដែរ ដើម្បីកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ ។ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធ ក៏ត្រូវពិនិត្យឡើងវិញអំពីនីតិវិធី និងបែបបទការងារ ដែលអាចប្រែប្រួល ដោយសារការដាក់ឱ្យប្រើប្រាស់នូវ SARMIS សំដៅបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តការងារ ។ ក្រុមការងារ SARMIS និងក្រុមការងារ FMIS ត្រូវជំរុញ ការតភ្ជាប់ ឬការធ្វើសន្ធានកម្ម ក្នុងការផ្លាស់ប្តូរទិន្នន័យ រវាង SARMIS ជំនាន់ថ្មី ជាមួយ FMIS ឱ្យបានរលូន ដោយជោគជ័យ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ក្រោម ឱវាទ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យ សម្បត្តិរដ្ឋ ។ ទន្ទឹមនេះ,អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវបន្តជំរុញការរៀបចំបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ, ឲ្យបានឆាប់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត