ព័ត៌មាន
ឯកឧត្ដម មាន ចាន់យ៉ាដា ផ្ដល់ម៉ូតូដល់បេក្ខជនដែលប្រឡងជាប់និទ្ទេសAចំនួន០៨នាក់ ទូទាំងខេត្តឧត្ដរមានជ័យ
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ ដែលបានលទ្ធផលនិទ្ទេស A ចំនួន៨នាក់ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូ Honda wave ម្នាក់១គ្រឿងពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដែលពិធីនេះ រៀបចំឡើងក្នុងបរិវេណសាលាខេត្តផ្ទាល់ ដោយមានសមាសភាពជាច្រើនរូបផងដែរ ។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ ចំនួនសិស្សដែលជាបេក្ខជន ចុះឈ្មោះ ប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មាន សរុប១៧៥០នាក់ បើគិតពីឆ្នាំមុនមានត្រឹមតែចំនួន១៦៤៧ តែប៉ុណ្តោះ កើនឡើងជាង១០០នាក់។
ក្នុងពិធីនោះ ឯកឧត្ដម មាន ចាន់យ៉ាដា មានប្រសាសន៍ថា ការប្រគល់ម៉ូតូនាពេលនេះ គឺជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ សិស្សានុសិស្ស។ មួយវិញទៀត ក៏បង្ហាញពីការនិងយកចិត្តទុកបន្ថែមទៀត ដល់មធ្យោបាយធ្វើដំណើរ ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាផងដែរ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ដែលជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
សូមបញ្ជាក់ថា ក្នុងនោះ លទ្ធផលសិស្សដែលប្រឡងជាប់ មានចំនួន១៤៣៩នាក់ ស្រី៧៩៣នាក់ ដោយនិទ្ទេស A ចំនួន ៨នាក់ ស្រី ៣នាក់
និទ្ទេស B ចំនួន ១០២នាក់ ស្រី ៥៩នាក់
និទ្ទេស C ចំនួន ២៩២នាក់ ស្រី ១៧៩នាក់
និទ្ទេស D ចំនួន ៥៨០នាក់ ស្រី ៣១៣នាក់
និទ្ទេស E ចំនួន ៤៥៧នាក់ ស្រី ២៣៩នាក់៕






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត