ព័ត៌មាន
យុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល៣ឆ្នាំ នឹងអាចតម្រង់ទិសដល់ការទាក់ទាញអ្នកវិនិយោគ
ភ្នំពេញ ៖ យុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព នឹងក្លាយឯកសារផ្ទៃក្នុងយ៉ាងសំខាន់ សម្រាប់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ដែលអាចតម្រង់ទិសការទាក់ទាញវិនិយោគ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រ ជំរុញវិនិយោគរយៈពេល៣ឆ្នាំ និងផែនការសកម្មភាព ដែលអញ្ជើញចូលរួមពីលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលី ប្រចាំកម្ពុជា ថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ដល់កម្មវិធី CAPRED ឱ្យផ្តល់អាទិភាព ស្វែងរកព័ត៌មានអំពីក្រុមហ៊ុនសក្ដានុពល ដែលមានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មមកកាន់តំបន់អាស៊ាន, ព្រមទាំងសិក្សាស៊ី ជម្រៅលើយុទ្ធសាស្រ្តគាំទ្រដល់វិស័យកសិ-ឧស្សាហកម្មកម្ពុជា, និងសាកល្បងសិក្សាសមិទ្ធិលទ្ធភាព ក្នុងការកំណត់ក័យស្ដុភារ កម្ម ជាវិស័យអាទិភាពមួយបន្ថែមទៀត សម្រាប់យុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល៣ឆ្នាំ ដែលបញ្ហានេះ អូស្រ្តាលីបាន និងកំពុង បន្តផ្ដល់នូវហិរញ្ញប្បទាន និងជំនួយបច្ចេកទេសនានា សម្រាប់កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរង បានសម្តែងនូវសេចក្តីសោមនស្ស និងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអូស្រ្តាលីនិងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ជាពិសេសកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកស្រី សង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយឯកសារផ្ទៃក្នុងយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការទាក់ទាញវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ សម្រាប់កម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងសម្រេចជ្រើសរើសវិស័យអាទិភាពចម្បង សម្រាប់ ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយបច្ចេកទេសរបស់អូស្រ្តាលី តាមរយៈកម្មវិធី CAPRED។ យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់ចេញសកម្មភាពជាក់លាក់ដែលអាចអនុវត្តបាន ដោយផ្តោតជាចម្បងលើការកំណត់វិស័យអាទិភាព, ការគាំទ្រនិងកិច្ចសម្រួល ដល់វិនិយោគិន, ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគនិងទាញយកជាអតិបរមានូវកាលានុវត្តភាពពីនិន្នាការដែលបាននិងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល។
ចំណែកក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញតឱ្យលោក Liang Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao និងជាប្រធានវិទ្យាស្ថានសិក្សា ស្រាវជ្រាវឧស្សាហកកម្ម Guangdong Huarong, ក្នុងជំនួបនោះ គណៈប្រតិភូ Guangdong-Hong Kong-Macao បានទទួល ការចង្អុលបង្ហាញកាន់តែច្បាស់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលស្របតាមច្បាប់ និងបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ លើវិស័យសក្ដានុពលនានា ដែលក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់សហព័ន្ធកំពុងចាប់អារម្មណ៍ផងដែរ៕
អត្ថបទ៖សុនរ៉ាឌី












-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត