ព័ត៌មាន
ក្រុមយុវជនសង្គមស៊ីវិល ស្នើដល់រាជរដ្ឋាភិបាលពន្លឿនច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម
ដើម្បីធានានិរន្តរភាពសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក្រុមយុវជនសង្គមស៊ីវិល បានស្នើដល់រាជរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម ខណៈក្រុមជ្រុលនិយមនេះបានបង្កើតយុទ្ធនាការផ្ការីកក្នុងបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី២០ ខែធ្នូនេះ បានប្រាប់BTVឱ្យដឹងថា កន្លងមក និងបច្ចុប្បន្ន ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានបង្កើតនូវចលនាខុសច្បាប់នានា និងជាពិសេសនៅពេលថ្មីៗនេះ បានបង្កើតយុទ្ធនាការផ្ការីកក្នុងគោលបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីឆន្ទះប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូន។ លោកបន្តថា ដើម្បីធានានិរន្តរភាពសុខសន្តិភាពក្នុងប្រទេសកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស លោកគាំទ្រពេញទំហឹងចំពោះគំនិតផ្ដួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឱ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម និងស្នើដល់រាជរដ្ឋាភិបាលគួរពន្លឿនការបង្កើតច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់រុមជ្រុលនិយម។
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអះអាងថា ពួកគេមិនស្តាប់តាមការញុះញង់របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសចូលប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះទេ ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធានានិរន្តរភាពសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅសុខស្រួល។ លើសពីនេះ ពួកគេបង្ហាញការគំាទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោឱ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម។
ថ្លែងក្នុងពិធីបើកមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ កាលពីខែវិច្ឆិកាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «តើគួរដល់ពេលហើយឬនៅ? បងប្អូនជនរួមជាតិ និងក្រុមអ្នកច្បាប់ តាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម»។ បន្ទាប់ពីការថ្លែងនេះ ក្រុមអង្គការស៊ីវិល ប្រជាពលរដ្ឋ និងស្ថានប័នពាក់ព័ន្ធនានា បានប្រកាសគាំទ្រជាបន្តបន្ទាប់ពីគំនិតផ្តួចផ្ដើមរបស់សម្តេចតេជោក្នុងការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម មិនទាន់បានរាជរដ្ឋាភិបាលយកមកពិភាក្សាក្នុងប្រជុំគណៈរដ្ឋមន្រ្តីនៅឡើយនោះទេ៕ អត្ថបទ៖ទូច សោភ័ណ






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត