ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទចាត់ទុកការថែទាំផ្លូវ ជាការចូលរួមលើកកម្ពស់ជីវភាពប្រជាជនតាមជនបទ
កំពង់ធំ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានថែទាំខួបផ្លូវចំនួន ១ ខ្សែ ប្រវែងជាង ៦ គឺឡូម៉ែត្រ ស្ថិតក្នុងស្រុក ៣ នៃខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និងជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពផ្លូវនៅជនបទជូនប្រជាពលរដ្ឋ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការចុះត្រួត ពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែខួបផ្លូវចំនួន ១ខ្សែ ប្រវែង ៦ ១១០ ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូ DBST ចំនួន ៦ កំណាត់ ប្រវែងសរុបជិត ៦ ០០០ ម៉ែត្រ និងក្រាលបេតុងចំនួន ១ កំណាត់ ប្រវែង ២០០ ម៉ែត្រ នៅក្នុងស្រុកកំពង់ស្វាយ ប្រាសាទសំបូរ និងស្រុក សណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី ២០ ធ្នូ នេះថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋាចាសមន្ធរូបវ័ន្ត គឺជាការវិនិយោគ ដ៍ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស, តាមរយៈ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូន នៅជនបទ សម្រាប់ផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជន។
ឯកឧត្តម បន្តថា ជាក់ស្តែងការថែទាំខួបផ្លូវ របស់នាយកដ្ឋានផ្លូវលំជនបទខាងលើនេះ បើមិនមានការគិតគូរ និងដាក់ផែនការច្បាស់ លាស់របស់ក្រសួងនោះទេ ផ្លូវទាំងនេះក៏មិនមានភាពល្អប្រសើរបែបនេះឡើយ ហើយចំណែកអ្នកដែលពិបាក គឺប្រជាជពលរដ្ឋនៅតាម មូលដ្ឋាននេះឯង ។ ដូច្នេះការថែទាំផ្លូវពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមថែទាំផ្លូវឱ្យបានល្អ គង់វង្សយូរអង្វែង ព្រោះ ផ្លូវគឺជា តម្រូវការចាំបាច់ បម្រើដល់ការធ្វើដំណើររបស់សាធារណៈជនគ្រប់ពេលវេលា ជាពិសេសជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ។
ទាក់ទិនផ្លូវទាំងនេះផងដែរ, ឯកឧត្តម ផូ ផារិទ្ធ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរនៅមូលដ្ឋាន និង ប្រជាពលរដ្ឋ សូមចូលរួមថែទាំផ្លូវទាំងនេះឱ្យបានល្អ សម្រាប់ជាប្រយោជន៍ខ្លួនឯង និងបង្ករលក្ខណៈងាយស្រួល សម្រាប់ធ្វើដំណើរទៅ ណាមកណា ក្នុងនោះប្រសិនបើមានផ្លូវល្អយើងអាចធ្វើដំណើរបានលឿន និងទាន់ពេលវេលា ជាពិសេសការកាត់បន្ថយនូវខ្ទង់ចំណាយ ផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាតម្រូវការចាំបាច់សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការត ភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាពិសេសនៅតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍ របស់ប្រជាពលរដ្ឋ សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបានសេវាសាធារណៈនានា នៅគ្រប់រដូវកាល ដោយ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ គឺជាគន្លឹះគាំទ្រដល់រាល់កម្ម វិធីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី












-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន7 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)