ព័ត៌មាន
អាវុធហត្ថរាជធានី ចុះផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន
ភ្នំពេញ ៖ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះផ្សព្វផ្សាយពីផលប៉ះពាល់លើបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ និង វិទ្យាល័យជា ស៊ីម ជ្រោយចង្វារ ដោយមានការសហការជាមួយអាជ្ញធរមូលដ្ឋាន និងគណះនាយកគ្រប់គ្រងវិទ្យាល័យទាំង២ ។
អាវុធហត្ថ បានធ្វើការពន្យល់ណែនាំពីផលអវិជ្ជមានជាច្រើន អំពីបញ្ហាក្មេងទំនើង និងគ្រឿងញៀន ដែលបញ្ហាទាំង២នេះ ជាអ្វីដែលសង្គមជាតិពុំចង់បាន និងត្រូវការនោះឡើយ ផ្ទុយមកវិញវាជាចំណែក នៃការបំផ្លាញធនធានមនុស្សទៅវិញទេ ដូច្នោះហើយ ក្រុមការងាអាវុធហត្ថ សូមឱ្យប្អូនៗ ដែលជាសិស្សានុសិស្សកំពុងឋិតក្នុងវ័យសិក្សា សូមនៅឱ្យឆ្ងាយពីបញ្ហាទាំង២នេះ ហើយមិនត្រូវសេពគប់ដាច់ខាត ចំពោះបុគ្គលទាំងឡាយណា ដែលល្បួងយើងដើរចូលផ្លូវអប្បាយមុខ ។
ក្រោយធ្វើការផ្សព្វផ្សាយរួច ក្រុមការងារកងរាជអាវុធហត្ថ បានបិទនូវលិខិតបណ្ណផ្សព្វផ្សាយលេខបន្ទាន់១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូនផងដែរ ។
សូមបញ្ជាក់ថា ក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានី ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺតែងតែបានចុះជាជាប់លាប់ នៅតាមសាលា ឬវិទ្យាល័យសិក្សា ក៏ដូចជានៅតាមភូមិដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចៀបការយល់ដឹងឱ្យបានទូលំទូលាយ លើយុទ្ធនាការបង្ការទប់ស្កាត់ បញ្ហាក្រុមក្មេងទំនើង ក៏ដូចជាគ្រឿងញៀន ៕ លីហេង









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត