ព័ត៌មាន
កងទ័ព ប្តេជ្ញាយកគំរូវីរភាពតាមនយោបាយឈ្នះ ឈ្នះ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍ
នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្តេជ្ញាយកគំរូវីរភាពនៃការអនុវត្ត នយោបាយឈ្នះ ឈ្នះ ដើម្បីធានានូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយូរអង្វែងជូនជាតិ។
ខណៈកម្ពុជា នឹងប្រារព្ធទិវាសន្តិភាព លើកទី២៦ នាថ្ងៃទី២៩ ខែធ្នូ នេះ នាយទាហាន ពលទា ហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានសម្តែងការដឹងគុណចំពោះការដឹកនាំ និងលះបង់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បិតាស្ថាបនិកសន្តិភាព អគ្គមគ្គទេសក៍ឯក ដែលបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ទើបធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍។
នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្តេជ្ញាបន្តគាំទ្រ និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមនយោបាយឈ្នះ ឈ្នះ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឱ្យបានយូរអង្វែងជូនជាតិ និងប្រជាជន។
សូមជម្រាបថា «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» គឺជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស្នេហាជាតិ និងវីរនរីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅកម្ពុជា ។ ទិវាសន្តិភាពលើកទី២៦ នឹងរៀបចំនៅវិមានឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៕ អត្ថបទ សេក ឧត្តម




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត