ព័ត៌មាន
សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ជាអន្តាគមន៍គន្លឹះមួយដែលក្រសួងសុខាភិបាលបានដាក់ឱ្យអនុវត្តន៍តាំងពីឆ្នាំ២០០៩
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអៈអាងថា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ជាអន្តាគមន៍គន្លឹះមួយ ដែលក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តន៍តាំងពីឆ្នាំ២០០៩។
ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះក្នុងពិធីបើក“សិក្ខាសាលាពិគ្រោះយោបល់ស្តីពីឧបករណ៍វាយតម្លៃកម្រិតស្រាល នៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត” ដែលរៀបចំដោយផែ្នកបណ្តុះបណ្តាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានការគាំទ្រពីអង្គការ UNFPA, KOFIH, USADI-EQHA2, នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកជំទាវ រដ្ឋលេខាធិការ បានបន្តថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០៣០ កម្ពុជា បានកំណត់គោលដៅក្នុងការកាត់បន្ថយអត្រាមរណភាព មាតា មកនៅតក្នុង ១សែនកំណើតរស់ និងកំណត់កាត់បន្ថយអត្រាមរណភាពទារកទើបកើតឲ្យមកនៅត្រឹម១២ ក្នុង១០០០កំណើតរស់។ ដែលលទ្ធផលគិតត្រឹមឆ្នាំ២០២១-២០២២ អត្រាសម្រេចបានចំនួន១៥៤ ក្នុង១សែនកំណើតរស់ និង៨ក្នុង១០០០កំណើតរស់។ នេះមានន័យថា កម្ពុជាយើងបានសម្រេចដល់គោលដៅ ៨ឆ្នាំមុនកាលកំណត់ សម្រាប់ អត្រាមរណភាពរបស់ទារកទើបកើតបាន នៅខណះពេលអត្រាមរណភាពមាតាមានការធ្លាក់ចុះយឺតយ៉ាវ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រឹងបន្ថែមចំនួន២៣ដង។ ទោះបីជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលសម្រេចបាននូវសូចនាករសំខាន់ៗនៃការថែទាំសុខភាពមាតា និងទារក ដូចសេវាផែនការគ្រួសារ/ពន្យាកំណើត ការថែទាំមុនពេលសម្រាល ការសម្រាលដោយឆ្មបជំនាញ ការថែទាំក្រោយសម្រាល សេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ដែលមានអត្រាប្រើប្រាស់កម្រិតខ្ពស់ក៏ដោយ អត្រាមរណភាពមាតារបស់យើងនៅមានអត្រាខ្ពស់ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់។ ដូច្នេះយើងត្រូវតែពិនិត្យមើលឡើងវិញ និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់យើង។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានបញ្ជាក់ថា កិច្ចពិភាក្សានៅថ្ងៃនេះ មានសារះសំខាន់ណាស់ដើម្បីឲ្យលោក លោកស្រី អាចយកឧបករណ៍នេះទៅប្រើប្រាស់ ជាស្វ័យវាយតម្លៃ ដោយមូលដ្ឋានសុខាភិបាលខ្លួនឯង ក៏ដូចជាការពង្រឹងការតាមដាន និងវាយតម្លៃ និងធ្វើផែនការកែលម្អដោយស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល ដើម្បីបំពេញចន្លោះខ្វះខាត ឲ្យបានទាន់ពេលវេលា ក្នុងការពង្រឹងគុណតាមនៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ក៏ស្នើរសុំផងដែរ ដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល អង្គការក្រៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ មេត្តាអនុវត្តការងារនេះឲ្យបានជោគជ័យ និងបន្តសហការណ៍ជាមួយក្រុមការងារបច្ចេកទេសនៃអង្គការUNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងទីប្រឹក្សានៃផ្នែកស្រាវជ្រាវ Oxord-Mahidol របស់សាកលវិទ្យាល័យ Mahidol ក្នុងការអនុវត្តនូវឧបករណ៍នេះ ឲ្យចំគោលដៅ និងមានប្រសិទ្ធិភាព ជាពិសេសការប្រើប្រាស់ទិន្នន័យំងះមបីបង្កើតប្រព័ន្ធGIS សម្រាប់មូលដ្ឋានសុខាភិបាល អ៊ីម៉ុក (EmONC) សម្រាប់ខេត្តតំបន់ដាច់ស្រយាល៕ អត្ថបទ រដ្ឋា





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត