ព័ត៌មាន
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ រំពឹងថា នឹងមានកំណើនខ្ពស់ជាងឆ្នាំកន្លងមក
កម្ពុជានៅឆ្នាំ២០២៥ និងរយៈពេលមធ្យមទៅមុខ គឺជាដំណាក់កាលដែលបន្តដំណើរលើមាគ៌ា ស្ដារ និងជំរុញកំណើនឡើងវិញ និងរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ ត្រូវបានព្យាករ ក្នុងរង្វង់ ៦,៣ ភាគរយ និងជាមធ្យម ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៦-២០២៧។
តាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៥-២០២៧ របស់រាជរដ្ឋាភិបាល, ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុ សាធារណៈនេះ ត្រូវបានធ្វើឡើងក្រោមទម្រង់ ៣ ឆ្នាំរំកិល ដែលក្នុងនោះពិតានថវិកាជាក់លាក់ឆ្នាំ ២០២៥ (ដែលជាឆ្នាំទី១) នឹងជា ផ្នែកមួយនៃការរៀបចំច្បាប់ថវិកាឆ្នាំ២០២៥, ខណៈដែលចំណោលសម្រាប់ឆ្នាំ ២០២៦ (ឆ្នាំទី២) និងឆ្នាំ ២០២៧ (ឆ្នាំទី៣) នឹងអាចត្រូវបានកែតម្រូវនៅឆ្នាំបន្តបន្ទាប់ ដើម្បីឱ្យស្របទៅតាមការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ចក្នុងស្រុក និងបរិយាកាសសេដ្ឋ កិច្ចខាងក្រៅ ។ ក្របខ័ណ្ឌនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំនូវ “ក្របខ័ណ្ឌថវិការយៈពេលមធ្យម ២០២៥-២០២៧» និង «សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥» ។
ជាការគិតគូរ, ឆ្នាំ ២០២៥ និងរយៈពេលមធ្យមទៅមុខ គឺជាដំណាក់កាលដែលម្ពុជាន្តដំណើរលើមាគ៌ាស្ដារ និងជំរុញ កំណើនឡើងវិញ បន្ទាប់ពីទទួលរងការប៉ះទង្គិចផ្ទួនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក, ប៉ុន្តែកំណើនមិនទាន់ស្ថិតលើគន្លងសក្តានុពល នៅឡើយ; ខណៈស្ថានភាពនយោបាយ, សេដ្ឋកិច្ច និងសង្គម, ទាំងសកល, តំបន់, និងក្នុងស្រុក, ត្រូវបានរំពឹងទុកថា នឹងកាន់តែមាន ភាពប្រសើរឡើង ។ ក្នុងដំណាក់កាលនេះ, ការវាយតម្លៃទស្សនវិស័យសេដ្ឋកិច្ច ស្ថិតក្រោមសម្មតិកម្មថា ស្ថានភាពសង្គម-សេដ្ឋកិច្ច នៃ ប្រទេសជាដៃគូសំខាន់របស់កម្ពុជា នឹងវិវត្តកាន់តែវិជ្ជមាន ហើយភាពតានតឹងគោលនយោបាយ និងវិបត្តិនានា នឹងមានភាពធូរស្បើយ ដែលនឹងជះឥទ្ធិពលល្អ មកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ស្របពេលចលនការនៃការកែទម្រង់ស៊ីជម្រៅ ក្នុងប្រទេស នឹងបន្តហុចផលជាផ្លែផ្កា និងរួមចំណែកជាវិជ្ជមាន ដល់ដំណើរការអភិវឌ្ឍន៍ជារួម ។
ក្រោមសម្មតិកម្មនេះ, កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករក្នុងរង្វង់ ៦,៣ ភាគរយ សម្រាប់ ២០២៥ និងជាមធ្យម ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៦-២០២៧ ។ យ៉ាងណាមិញ, ហានិភ័យ និងភាពមិនប្រាកដប្រជា, ទាំងក្នុងក្របខណ្ឌសកល, តំបន់, និងក្នុងស្រុក, នៅតែអាចមានលទ្ធភាពកើតឡើងខ្ពស់ ដែលនឹងធ្វើឱ្យសម្មតិកម្មខាងលើ អាចមិនប្រែក្លាយជាតថភាពជាក់ស្ដែង, និងផ្លាស់ប្ដូរនូវក្របខ័ណ្ឌដែលបានរៀបចំនេះ។
ជុំវិញបញ្ហានេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើក ឡើងថា ជុំវិញបញ្ហាសេដ្ឋកិច្ច កម្ពុជានឹងអាចសម្រេចបានតាមគ្រោងទុក ខណៈបច្ចុប្បន្នបន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បានទម្លាក់អត្រាការប្រាក់នោះ ភាពនៃការតានតឹងសេដ្ឋកិច្ចជាសកលមានការប្រែប្រួលជាបណ្តើរៗ ក្នុងនោះបញ្ហាអតិផរណា ជាពិសេសថ្លៃមុខទំនិញលើទីផ្សារ នឹងអាចធ្លាក់មកក្នុងកម្រិតល្អប្រសើរវិញផងដែរ ។ ចំណែកការនាំចេញវិញ, កម្ពុជាបានកំពុងនាំ ចេញមានកំណើន្អប្រសើរ ក្នុងនោះៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក ត្រូវរំពឹងនឹងធូរស្រាលមកវិញ នឹងធ្វើឱ្យប្រទេស ដែលជាដៃគូនាំចេញទំនិញកម្ពុជា នឹងងើបឡើងវិញ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាកាន់តែច្រើន ។ ក្រៅពីនេះ នៅក្នុងឆ្នាំ២០២៥ ខាងមុខ កម្ពុជាក៏រំពឹងថា នឹងស្រូបយកភ្ញៀវទេសចរណ៍បរទេសបានកាន់តែច្រើន គាំទ្រដល់សកម្មភាពអាជីវកម្មបម្រើ ទេសចរ អាចបង្កើតការងារ និងប្រាក់ចំណូលបន្ថែមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត