ព័ត៌មាន
អាជ្ញាធរខណ្ឌច្បារអំពៅ ព្រមានជាថ្មី ឱ្យបញ្ឈប់ការការលក់ដូរបំពានចំណីផ្លូវ លើផ្លូវព្រែកបារាំង
ភ្នំពេញ ៖ ជាការជូនដំណឹង និងដាស់តឿនជាថ្មីម្តងទៀត ដល់បណ្តាអ្នកលក់ដូរទាំងឡាយ ដែលបានយកចិញ្ចើមផ្លូវ និងដងផ្លូវ ធ្វើជាទីតាំងប្រកបរបរលក់ដូរ ឱ្យបញ្ឈប់សកម្មភាពបំពានជាបន្ទាន់ ក្នុងករណីមិនគោរពតាមគោលការណ៍ណែនាំ អាជ្ញាធរខណ្ឌ នឹងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិនោះឡើយ ។
កាលពីវេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោកហ៊ត គឹមនី អភិបាលរងខណ្ឌ បានបន្តចុះរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវព្រែកបារាំង ក្រោយវត្តនិរោធ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ព្រុំព្រទល់ជាមួយសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកអភិបាលរងខណ្ឌបានឱ្យដឹងថា ៖ កន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំនិងចែកលិខិតជូនដំណឹង ដល់អ្នកលក់ដូរដែលបំពាន ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារះផ្សេងៗលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណះ ( ចំណុចខាងលើ ) នោះឡើយ ។
បន្ទា់ីទទួលារណែនាំនិងលិខិតជូនដំណឹងរួចហើយ កត់សម្គាល់ឃើញថាអ្នកលក់ភាគច្រើនគោរព និងអនុវត្តតាមការណែនាំ ជាមួយគ្នានេះក៏នៅមានអ្នកលក់ដូរមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ជាដើម ។
លោកហ៊ត គឹមនី បញ្ជាក់ថា ៖ ចំពោះកិច្ចការងាររៀបចំសណ្តាប់ធ្នាប់នេះដែរ កន្លងទៅ ក្រោមការចង្អុលបង្ហាញពីលោកចេង មុនីរ៉ា អភិបាខណ្ឌច្បារអំពៅ លោកតែងតែឱ្យមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំឱ្យបានល្អរៀបរយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរបៀបរៀបរយលើដងផ្លូវសាធារណះ បញ្ចៀសបានពីការកកស្ទះនានា ផងដែរ ពិសេសហាមប្រាមដាច់ខាតរាល់ការលក់ដូរ ឬបើកអាជីវកម្មនានាទាំងឡាយណា ដែលយកចំណីផ្លូវធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានខ្វល់ខ្វាយពីផលប៉ះពាល់ដល់សង្គមជាតិ ៕ លីហេង









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត