ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល៖ «ក្នុងតួនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស»
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ»នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការបម្រើសេវាព្យាបាលជូនអ្នកជំងឺសំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក រវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ ក្នុងនោះត្រូវធ្វើការខិតខំក្នុងការសង្រ្គោះនៅ នឹងកន្លែងអោយបានគ្រប់ជ្រុងជ្រោយដោយក្រុមការងារពហុជំនាញ និងឯកទេស មុននឹងពិចារណាបញ្ជូនបន្ត និងដោយទាន់ពេលវេលា ជាមួយទំនាក់ទំនងបន្តឥតដាច់ពីមូលដ្ឋានសុខាភិបាលមួយ ទៅមូលដ្ឋានសុខាភិបាលមួយទៀត។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងជាអនុសាសន៍គន្លឹះៗ ដល់ថ្នាកដឹកនាំមន្ទីរពេទ្យជាតិ ដោយត្រូវអនុវត្តឱ្យបានកាន់តែប្រសើរ និងកាន់តែល្អបំផុត ក្នុងនាមជាអ្នកដឹកនាំ គឺត្រូវតែជាគំរូលើគ្រប់ទិដ្ឋភាព ទាំងការដឹកនាំលើស្មារតី បចេទស ដ្ឋបាល និងគ្រប់គ្រងទូទៅជារួម។ ដើម្បីកាន់តែធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពជាអ្នកដឹកនាំ អ្នកដឹកនាំមិនត្រូវលាយឡំបុគ្គលភាព ជាមួយភាពជាអ្នកដឹកនាំទទួលខុសត្រូវចំពោះមុខអង្គភាពនោះទេ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានជំនឿជឿជាក់លើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើភាពស្មោះត្រង់ ស្មារតីទទួលខុសត្រូវ សុចរិតភាពពីបេះដូង លើការងារដឹកនាំ លើការសម្រេចចិត្ត កិច្ចការទំនាក់ទំនងគ្នាដោយការគោរព សំដៅលទ្ធផលពិតប្រាកដ ដែលជាប្រយោជន៍រួម ប្រយោជន៍សាធារណៈ ដែលនោះកាន់តែពង្រឹងទំនុកចិត្ត និងស្មារតីប្រកបដោយគុណធម៌ មេត្តា ករុណា ដល់គ្រប់ៗគ្នានៃអង្គភាពទាំងអស់ក្នុងវិស័យសុខាភិបាល៕អត្ថបទ រដ្ឋា




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត