ព័ត៌មាន
កូរ៉េខាងត្បូង ចាប់ផ្ដើមបើកជើងហោះហើរត្រង់ ពីទីក្រុងសេអ៊ូល មកកាន់ខេត្ដសៀមរាប
មន្ដ្រីអាកាសយានដ្ឋានអងន្ដរជាតិសៀមរាបអង្គរ បានឱ្យដឹងថា ជើងហោះហើរថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ អេស៊ានណា អ៊ែរឡាញ របស់កូរ៉េខាងត្បូង បានចាប់ផ្តើមបើកប្រតិបត្ដិការណ៍ជើងហោះរបស់ខ្លួនឡើងវិញ បន្ទាប់អាក់ខានដោយសារពីវិបត្ដិជំងឺកូវីដ១៩នាពេលកន្លងមក។
ជើងហោះថ្មីនេះ ជាជើងហោះត្រង់ ចេញពីអាកាសយានដ្ឋានអងន្ដរជាតិ អ៊ីឈុន នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ខេត្ដសៀមរាប ដោយចាប់ដំណើរការពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤នេះ រហូតដល់ខែមីនា ឆ្នាំ២០២៥។
មន្ត្រីទទួលបន្ទុកវិស័យអាកាសចរណ៍ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤នេះថា ដោយសារមានភ្ញៀវទេសចរកូរ៉េ មកកំសាន្តនៅសៀមរាបបានកើនឡើង ក្រុមហ៊ុនអាកាសចរណ៍Asiana Airlines បានចាប់ផ្តើមហោះឡើងវិញ ដោយហោះត្រង់ចេញពីអាកាសយានដ្ឋានអន្ដរជាតិអ៊ីឈុន ក្រុងសេអ៊ូលប្រទេសក្នុងមួយថ្ងៃ មួយជើងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៥ខែធ្នឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ខាងមុខ ប៉ុន្ដែបើជើងហោះហើរលើកដំបូងរបស់ខ្លួន នៅអាកាសយានដ្ឋានថ្មីសៀមរាបអង្គរនេះ បានដំណើការជោគជ័យ និងបន្ដកិច្ចព្រៀងជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបន្ថែមត។
មន្្រីដដែលបានន្ដថា ពីខែមករាដល់ខែ វិច្ឆិកា ២០២៤ ភ្ញៀវជនជាតិកូរ៉េ ស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីជនជាតិអាមេរិក។ក្រុមហ៊ុនអាកាសចរណ៍ អេស៊ានណា អ៊ែរឡាញ ជាក្រុមហ៊ុនអាកាសចរណ៍ដ៍ធំទី២របស់កូរ៉េ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Korean Airlines ហើយប្រតិបត្ដិការហោះថ្មី ជើងទី១នៅ របស់ក្រុមហ៊ុនអាកាសចរណ៍អេស៊ានណា អ៊ែរឡាញ នេះ បានចាប់ដោយចេញពីអាកាសយានដ្ឋានអន្ដរជាតិអ៊ីនឈួន ដោយប្រើយន្តហោះប្រភេទអ៊ែបឺស៣២១ ដែលជើងហើរនៅថ្ងៃទី១ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ វេលាម៉ោង៩និង៥៩នាទីយប់ និងមានអ្នកដំណើរជិត២០០នាក់ រួចត្រឡប់ទៅវិញនៅម៉ោង១១និង១៥នាទី ។មន្ដ្រីដដែល នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ មានជើងហោះហើរថ្មីៗជាច្រើនទៀត បានធ្វើកិច្ចព្រមព្រៀង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ។
មន្ដ្រីដដែល បានបង្ហាញថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានជើងហោះហើរកើនឡើងជាបន្ដបន្ទាប់ ដោយសារមានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលជាកិច្ចសហប្រតិបត្ដិការមួយយ៉ាងល្អលើវិស័យទេសចរណ៍។ ប្រភពពីមន្ត្រីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៤ ធ្នូ ២០២៤ ជាមធ្យមមានជើងហោះហើរ ការមកដល់និងត្រឡប់ទៅវិញ នៅព្រលានយន្ដនេះ មានចំនួន៥២ជើង ក្នុង១ថ្ងៃ និងគិត ជាមធ្យមមានភ្ញៀវធ្វើដំណើរតាមយន្ដហោះ ទាំងមកដល់និងត្រឡប់ទៅវិញ ៥០០០នាក់ ក្នុង១ថ្ងៃ។










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត