ព័ត៌មាន
សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនត្រូវបន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ
ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជនត្រូវបន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់សាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សានានា បន្តអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញសកម្មភាពស្រាវជ្រាវ ដើម្បីឱ្យការផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយប្រកបដោយគុណភាព, ជាពិសេសត្រូវបន្តធ្វើទំនើបកម្មកម្មវិធីអប់រំឱ្យស្របតាមស្តង់ដា ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និងស្តង់ដាអន្តរជាតិឱ្យឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និងមុខរបរក្នុងបរិការណ៍ សេដ្ឋកិច្ច-សង្គមឌីជីថ, ស្របតាមចរន្តនៃការរីកចមរើនជាប្រចាំនៃបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ និង បញ្ញាសិប្បនិម្មិត (AI)។ក្នុងឱកាសនោះសម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យឱ្យ បន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍ជាក់ស្តែង៕អត្ថបទ៖ វ៉ន ដារ៉ា





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត