ព័ត៌មាន
សិល្បករ សិល្បការិនី តារាចម្រៀង ហាត់សមសម្ដែងសិល្បៈបុរាណ-សម័យសម្រាប់ព្រឹត្តិការណ៍«សាទរកម្ពុជា»
សិល្បករ សិល្បការិនី មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្នែករបាំបុរាណ-សម័យ តារាចម្រៀង និងក្រុមយុវជនស្ម័គ្រចិត្ត កាន់តែមមាញឹកហាត់សមសម្តែងសិល្បៈបុរាណ សម័យ និងចម្រៀង ត្រៀមសម្រាប់ប្រារព្ធព្រឹតិ្តការណ៍សាទរកម្ពុជា។
ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារខាងមុខព្រះបរមរាជវាំង។ ព្រឹត្តិការណ៍ដ៏ធំនាចុងឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្តបុរាណ-សម័យចម្រុះជាច្រើន ហើយនឹងមានការដង្ហែក្បួនដ៏ធំ មានមនុស្សចូលរួមប្រមាណ៣០០០នាក់។ ជាក់ស្តែងនាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សិល្បករ សិល្បការិនី តារាចម្រៀង និងក្រុមយុវជនស្ម័គ្រចិត្តជាច្រើនផ្នែក បានមកចូលរួមហាត់សមសម្តែងរបាំ ព្រះសុភក្ត្រមគ្គលា (ក្រុមសិល្បករក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចំនួន៤៦នាក់) ស្វាសន្ធិត/ភពស្វា ដោយក្រុមខ្មែរបារាំង(សមាគមទេពមនោរម្យ) និងក្រុមយុវជនស្ម័គ្រចិត្ត មកចូលរួមហាត់សមសម្តែងច្រៀងបទ«ក្រោមទង់ជាតិតែមួយ» ដោយលោក សុខ សម្បត្តិ សម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជានះងដែរ
«សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយ:ការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង។ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗ នៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាពក្នុងនាមជាខ្មែរក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម សាមគ្គី ឯកភាព ជាកម្លាំងជាតិតែមួយ។ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ អនាគតតែមួយដើម្បីកម្ពុជា នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដើម្បីកម្ពុជា។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះនឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែនេះនឹងនាំមកនូវអត្ថន័យជាក់លាក់នៃព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត