ព័ត៌មាន
ពលរដ្ឋកម្ពុជាទូទាំងប្រទេស អបអរសាទរការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា
ចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ២០២៤ នេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានអបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពដ៏មានតម្លៃមួយនេះ។ ទិវាសន្តិភាពនៅកម្ពុជាដែលខិតខំរកមកយ៉ាងលំបាកក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតកម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយប្រទេសត្រូវបានហែកហួរដោយសារសង្គ្រាម និងអស្ថិរភាពប្រមាណ ៥០០ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
ជាពលរដ្ឋមានដើមកំណើតពីខេត្តតាកែវ លោកស្រី សុំ ចាន់ បានអបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ហើយលោកស្រីក៏មិនភ្លេចពីតម្លៃនៃសន្តិភាពឡើយ។ លោកស្រីបានគូសបញ្ជាក់ថា “អរគុណសន្តិភាពដែលបានឱ្យខ្ញុំរស់នៅសុខសាន្ត ជួបជុំគ្រួសារបងប្អូន និងផ្តល់ឱកាសការងារ ឱ្យខ្ញុំរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានយ៉ាងស្រួល ហើយនឹងអាចឱ្យខ្ញុំរស់នៅដោយគ្មានការិត័យ រស់នៅដោយសុខសប្បាយ មានអ្វីៗគ្រប់យ៉ាង មានរបស់របរគ្រប់បែបយ៉ាង”។
មិនខុសពីពលរដ្ឋនៅខេត្តតាកែវ លោក អ៊ឹង ម៉េងថុង ដែលជាប្រជាពលរដ្ឋមានដើមកំណើតនៅខេត្តកំពង់ចាម ក៏បានអះអាងថា តម្លៃនៃសន្តិភាពបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការងារធ្វើ មានការជួបជុំគ្រួសារដែលជាសេចក្តីសុខរបស់ប្រជាជាតិកម្ពុជាចង់បាន។
លោក អ៊ឹង ម៉េងថុង បន្ថែមថា៖“ខ្ញុំអរគុណសន្តិភាពដ៏ធំធេងបំផុត ដែលមានសន្តិភាពនេះដែលបានផ្តល់ឱ្យខ្ញុំមានឱកាសបានធ្វើការងារ ជួបជុំគ្រួសារ ហើយនឹងធ្វើឱ្យពួកយើងមិនមានសេចក្តីសុខ ហើយខ្ញុំមានឱកាសធ្វើការនៅក្នុងរោងចក្រ មានប្រាក់ខែសមរម្យដែលអាចចិញ្ចឹមជីវភាពគ្រួសាររបស់ខ្ញុំបាន”។
ទន្ទឹមនឹងនេះ លោកស្រី ហូយ រំដួល ដែលជាប្រជាពលរដ្ឋនៅខេត្តកំពង់ចាមដែរនោះ បានរំលឹកពីសន្តិភាពដែលធ្វើឱ្យក្រុមគ្រួសាររបស់គាត់មានជីវភាពកាន់តែសម្បូរសប្បាយ និងរីកចម្រើនដោយសារសន្តិភាពរបស់សម្តេចតេជោដែលលោកបានលះបង់សម្រាប់ប្រជាជាតិកម្ពុជា។
លោកស្រីបញ្ជាក់ថា “ខ្ញុំអរគុណសន្តិភាព ដែលអាចឱ្យពួកខ្ញុំមានដល់ថ្ងៃនេះ មានការងារធ្វើ មានរបស់របរប្រើប្រាស់ប្រចាំថ្ងៃ មានឡាន មានម៉ូតូ ហើយមានផ្ទះទ្រនំរៀងគ្រាន់បើដែរ អត់មានភ័យខ្លាចថាអត់មានសន្តិភាព”។
សម្រាប់ប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺវិញ លោក ទូច សំអេង បានកត់សម្គាល់ចំពោះតម្លៃសន្តិភាពថា ដោយសារតែសន្តិភាពនេះហើយទើបប្រជាពលរដ្ឋមានឱកាសធ្វើការងារ ឬប្រកបរបររកស៊ី ដើម្បីរកចំណូលសម្រាប់ចិញ្ចឹមជីវភាពគ្រួសារ ហើយលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សន្តិភាព សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនពលរដ្ឋបានយ៉ាងល្អ។
លោក ទូច សំអេង សង្កត់ធ្ងន់ថា៖ “ខ្ញុំសូមអរគុណសន្តិភាពដែលជួយឱ្យរូបខ្ញុំ និងក្រុមគ្រួសារមានការភាពរីកចម្រើន និងរកស៊ីថ្កុំថ្កើន ហើយនិងប្រកបរបរអ្វីក៏ដំណើរការល្អ ហើយខ្ញុំសព្វថ្ងៃដើរហើរទៅណា គ្មានផលវិបាក ឬអ្វីទេ ដោយសារ ខ្ញុំអរគុណសន្តិភាពដែលធ្វើឱ្យខ្ញុំគេចផុតពីសង្គ្រាមទាំងឡាយ”។
គួរាក់ថា ទិវាសន្តិភាពនៅកម្ពុជាត្រូវបានបង្កើតដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចុះអនុក្រឹត្យ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ដើម្បីរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដោយនយោបាយឈ្នះ ឈ្នះ និងជាការរំលឹកដល់ការលះបង់ តស៊ូ របស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា រហូតដល់បានបញ្ចប់សង្គ្រាម និងទទួលបានសុខសន្តិភាពពាសពេញផ្ទៃប្រទេស។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងការអបអរសាទរយ៉ាងអឺងកងពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ពលរដ្ឋក៏បានប្តេជ្ញាចិត្ត និងអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ដោយមិនត្រូវបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងការញ៉ុះញង់ ឬនយោបាយប្រជាភិថុតិពីមជ្ឈដ្ឋានណាមួយដែលចង់បង្កភាពចលាចល និងចង់បំផ្លាញសុខសន្តិភាពនិងស្ថិរភាពរបស់កម្ពុជានោះឡើយ៕




-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត