ព័ត៌មាន
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ប្រកាសបញ្ចូលសមាជិកថ្មី ជិតបីរយនាក់
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៨ ខែធ្នូនេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាសរុបចំនួន ២៧៤នាក់ នៅឃុំតាំងក្រសាំង ក្រោមអធិបតីភាព ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ឃុំតាំងក្រសាំង។ ពិធីនេះ រៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
នៅក្នុងអង្គពិធីឯកឧត្តម ឈឹម សៅគី មានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តសុំចូលរួមជាសមាជិករបស់គណបក្សនាពេលនេះ។ ការសម្រេចចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានមោទនភាពជាទីបំផុត ពីព្រោះ គណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានវ័យចំណាស់ជាងគេ មានការគាំទ្រពី ប្រជាជនច្រើនជាងគេ មានធនធានមនុស្សច្រើនជាងគេ មានស្នាដៃងចរើនក្នុងការភិវឌ្ឍ និងការពារបូរណភាពទឹកដី។
ឯកឧត្តមបន្តថា គណបក្សប្រជាជន បានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិ របស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិសេ្នហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារជាតិមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ក្រៅពីនេះ ឯកឧត្តមបានអំពាវនាវដល់សមាជិកាបក្សទាំងចាស់ទាំងថ្មីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព គោរពស្រលាញ់គ្នា ស្រលាញ់គណបក្ស ស្រលាញ់ថ្នាក់ដឹកនាំបក្ស និងជឿជាក់ លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងខិតខំប្រឹង ដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយកិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ។
សមាជិកបក្សប្រជាជនកម្ពុជាថ្មី បានលើកឡើងថា ការសម្រេចចូលរួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដោយមើលពីការដឹកនាំរបស់រាជរដ្ឋាភិបាលពីគណបក្សប្រជាជន នៅមូលដ្ឋានឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍរីកច្រើន និងប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌។ លើសពីនេះ ពួកគេបានប្តេជ្ញា គោរពតាមបទបញ្ជារបស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល តាមរយៈការបោះឆ្នោតផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋច្រើនលើសលុប ក្នុងរយៈពេល៧អាណត្តិនេះ បានអភិវឌ្ឍន៍ប្រទេសជាតិ រីកចរលើគ្រប់វិស័យ និងជាពិសេសពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ក្រោមម្លប់សុខសន្តិភាពពេញបរិបូណ៍៕ អត្ថបទ៖ទូច សោភ័ណ












-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត