ព័ត៌មាន
ឯកឧត្តម គន់ គីម ណែនាំដល់ក្រុមការងារគណបក្សមូលដ្ឋានខេត្តឧត្តរមានជ័យពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៨ ខែធ្នួ ឆ្នាំ២០២៤ ឯកឧត្តម គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងកិច្ចប្រជុំបូកសុរបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ជាមួយសមាជិក-សមាជិកាគណបក្សខេត្ត ក្រុង ស្រុក ឃុំ និងភូមិ។
នាឱកាសនោះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ដើម្បីអនុវត្តន៍ជោគជ័យភារកិច្ចក្នុងឆ្នាំ២០២៥ ដែលជាឆ្នាំទី២នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់លើការកែទម្រង់ ការពង្រឹងសអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើច ប្រប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ឯកឧត្តម គន់ គីម បានផ្តល់អនុសាសន៍ផ្តោតលើកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. យកចិត្តទុកដាក់ការពារបូរណភាពទឹកដី សហការទប់ស្កាតើ ភរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ ប្រភេទ និងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
២. ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព បំផុសឲ្យប្រជានលរដ្ឋចូល រួមក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព និងតំបង្ក្រាបសកម្មភាពគោរកម្ម កានព្រឹ ប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការវញ្ចេញជូនមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសរបោកតាមរក្សប្រព័ន្ធបច្ចេកវិទ្យា ខេត្តាបអោយបានដាច់ខាតសកម្មភាពក្មេងទំនើង ការទន្ទ្រាន កាន់កាប់ដីធ្លីខុសច្បាប់ ការពារឲ្យបានសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម
៣. បង្កើនគុណភាព និង ប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជាសេវាសន្តិសុខ សណ្តាប់ធ្នាប់, សេវាយត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និង ប្រព័ន្ធសង្គម យកចិត្តទុកដាក់លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបន្តដោះស្រាយបញ្ញា សមធម៌ និងយុត្តិធម៌ សង្គម។
៤. អនុវត្តតាមអនុសាសន៍សម្តេច ធិបតី នាយករដ្ឋមន្ត្រី អាជ្ញាធរខេត្ត ក្រុង ស្រុកត្រូវជំរុញមន្ត្រីជំនាញពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឲ្យចប់ទាំងស្រុងក្នុងឆ្នាំ២០២៥ និងឈានទៅបញ្ចប់ជម្លោះដីធ្លីដែលនៅសេសសល់។
៥. បន្តបើកវេទិកាសាធារណៈជួបជុំទី២តាមការណែនាំរបស់ថ្នាក់លើ អាចរយៈពេល៦ខែម្តង ឬទៅ តាមសំណូមពរចាំបាច់នៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប ស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្តាប់នូវកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន។
៦. បន្តដោះស្រាយបញ្ហាប្រឈម សំណី និងសំណូមនរដែលមាននៅពេលបើកវេទិការសាធារណៈ មន្តតាមដានរាល់សំណើដែលបានស្នើនៅថ្នាក់ជាតិ។ ពិតរាំដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដែលនៅសល់។ យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលជួបការលំបាក និងមានទុក្ខធុរៈ។
៧. ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បីសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយផ្សេងៗដែលកើតមាន។ ក្នុងនោះ វិធានការបំរុងទុកជាមុន ក្នុងកាលបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសនៅតាមទីប្រជុំជន។ នៅរដូវប្រាំងនេះអាចនឹងខ្វះខាតទឹកប្រើប្រាស់ ដូច្នេះគ្រប់មូលដ្ឋានត្រូវគ្រប់គ្រងប្រើប្រាស់ប្រភពទឹកអោយចំគោលដៅ ត្រៀមផែនការផ្គត់ផ្គង់ទឹកជូនប្រជា ពលរដ្ឋដែលខ្វះទឹករប្រើប្រាស់អោយបានទាន់ពេលវេលា។
៨. ពង្រឹងរប្រៀបការងារបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលតាមក្រុង ស្រុក៕





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត