ព័ត៌មាន
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា គោលបំណងសំខាន់ នៃការរៀបចំសន្និបាតនេះ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ស្ថានការណ៍សន្តិសុខសង្គម និងវាយតម្លៃលទ្ធផលការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឆ្នាំ២០២៤កន្លងទៅ សំដៅដកស្រង់នូវបទពិសោធន៍រកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារដែលជាមូលដ្ឋានក្នុងការលើកម្ពស់ប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២៥ ឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអះអាងថាផ្អែកតាមកម្មវិធីរបៀបវារៈដែលបានគ្រោងទុកអង្គសន្និបាតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ ដែលមានការធ្វើបទបង្ហាញសង្ខេបពាក់ព័ន្ធសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ព្រមទាំងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣ ដូចជា ១-ការងារប្រយុទ្ធប្រឆាំងបទល្មើស ដោយផ្ដោតលើចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងវិធានការដោះស្រាយនាពេលខាងមុខ ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ២-គឺការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយផ្ដោតលើ Scammed Online, Game Online អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ អំពើឆបោកគ្រប់ទម្រង់។ និងទី៣ គឺការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ការដាក់ចេញនូវប្រធានបទទាំង៣នេះ គឺដើម្បីប្រមូលនូវបទពិសោធន៍ល្អៗ ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើងតាមរយៈការធ្វើបទបង្ហាញ និងបទអន្តរាគមន៍របស់វាគ្មិន ដែលជាអគ្គស្នងការរងទទួលផែនជំនាញ និងស្នងការនគរបាលរាជធានី-ខេត្តមួយចំនួន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត គំនិត ប្រាជ្ញ ស្មារតីបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។ ជាក់ស្តែងផ្អែកលើការតាមដានលើរបាយការណ៍ជាប់ជាប្រចាំ បានពិនិត្យឃើញថា បទល្មើសព្រហ្មទណ្ឌជារួមឆ្នាំនេះ មានការយចុះគួរឲ្យកត់សម្គាល់។ ទន្ទឹមនោះកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស គ្រឿងញៀន អំពើជួញដូរមនុស្ស អាជីវកម្ម និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ រួមទាំងសកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវបានធ្វើការបង្ក្រាបយ៉ាងសកម្មផុលផុស ស្របពេលដែលស្ថានភាព សណ្តាប់ធ្នាប់ចរាចរណ៍មានលក្ខណៈល្អប្រសើរជាងមុន៕
អត្ថបទបាន ចក់





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត