ព័ត៌មាន
អាមេរិក ប្រកាសផ្តល់ជំនួយយោធា និងថវិកាជិត ៦ពាន់លានដុល្លារ ដល់អ៊ុយក្រែន
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (៣០ ធ្នូ) បានប្រកាសជំនួយផ្នែកយោធា និងថវិកាបន្ថែមចំនួន ៥,៩ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈលោកប្រធានាធិបតី Joe Biden ប្រើប្រាស់សប្តាហ៍ចុងក្រោយរបស់ខ្លួននៅក្នុងតំណែងដើម្បីបង្កើនជំនួយដល់ទីក្រុងគីវ មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ឡើងកាន់អំណាច។

លោក Biden បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមចំនួន ២,៥ ពាន់លានដុល្លារ ហើយរដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី Janet Yellen ប្រកាសផ្តល់ជំនួយថវិកាបន្ថែមចំនួន ៣,៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយផ្តល់ឱ្យប្រទេសហែកហួរដោយសង្រ្គាមមួយនេះ នូវធនធានសំខាន់ៗស្របពេលមានការវាយប្រហារកាន់តែខ្លាំងពីរុស្ស៊ី លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន។

សភាសហរដ្ឋអាមេរិក បានអនុម័តជំនួយសរុបចំនួន ១៧៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ចាប់ងពីប្រតិបត្តិការោធាពិសេសរបស់រុស្ស៊ី លើអ៊ុយក្រែន ជិត ៣ឆ្នាំមុនមក នេះបើយោងតាមគណៈកម្មាធិការមិនចំណុះបក្សសម្រាប់ថវិកាសហព័ន្ធ។

ជិត ៣ឆ្នាំក្នុងសង្រ្គាម ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែគេមិនប្រាកដទេថា តើជំនួយនឹងបន្តក្នុងល្បឿនដ៏លឿននោះទៀតឬទេក្រោមការដឹកនាំរបស់លោក Trump ដែលស្នងតំណែងលោក Biden នៅថ្ងៃទី២០ ខែមករា។ លោក Trump និយាយថា លោកចង់ឱ្យសង្រ្គាមបញ្ចប់ឆាប់រហ័ស ហើយតែងរិះគន់ជំនួយយោធានានា៕
-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ