ព័ត៌មាន
សហជីព និងអង្គការសង្គមស៊ីវិល៖ ព្រឹត្តិការណ៍«សាទរកម្ពុជា» បង្ហាញពីផ្លែផ្កាសន្ដិភាព និងសមិទ្ធផលនៃការអភិវឌ្ឍសង្គម
សហជីព អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានលើកឡើងថា ព្រឹត្តិការណ៍«សាទរកម្ពុជា» បង្ហាញពីផ្លែផ្កាសន្ដិភាព និងមោទនភាពចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ជាមួយនឹងការថែរក្សាអត្តសញ្ញាណនៃប្រជាជាតិខ្មែរឱ្យបានគង់វង្ស។

ព្រឹត្តិការណ៍«សាទរកម្ពុជា» ឬ«Celebrating Cambodia» ដែលប្រារព្វធ្វើឡើងនៅម៉ោង ៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ នៅមុខព្រះបរមរាជវាំង ដើម្បីបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបាននិយាយថា៖«ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍«សាទរកម្ពុជា» ព្រោះព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដលង្គមជាតិមួយដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញដ៏វិសេសវិសាលពីអត្តសញ្ញាណជាតិ ដើម្បីបង្ហាញពីឧបសគ្គដែលយើងធ្លាប់បានឆ្លងកាត់ ហើយឈានដល់ការទទួលបានជ័យជម្នះគួរជាទីមោទនភាពរបស់កម្ពុជាយើង»។
ព្រឹត្តិការណ៍នេះធ្វើឱ្យលោកមានមោទនភាពចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវអត្តសញ្ញាណជាតិ និងប្រជាជន ហើយបង្ហាញពីការរួមរស់ជាមួយមហាគ្រួសារខ្មែរតែមួយ។
លោកថា មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះគឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានបង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម«ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួមជាតិកម្ពុជា។
លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានថ្លែងថា សាទរកម្ពុជា គឺជាឱកាសមួយក្នុងការបង្ហាញពីសមិទ្ធិផលប្រវត្តិសាស្ត្រ និងជាមោទនភាពជាតិដ៏មានសារៈសំខាន់ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងមិនចេះនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមានមោទនភាពដែលជាតិ និងវប្បធម៌របស់យើងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅពេញពិភពលោក ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ»។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានបន្ថែមថា ព្រឹត្តិការណ៍ទាំងនេះនឹងមិនអាចកើតមានឡើយ ប្រសិនបើគ្មានការដាក់ចេញអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍នៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពទឹកដីជូនប្រជាជាតិខ្មែរទាំងមូល។
លោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាព ដើម្បីមនុស្សធម៌បានលើកឡើងថា ក្រៅពីមានមោទនភាពជាតិ វាគឺការបង្ហាញស្មារតីជាតិនិយមដល់យុវជនជំនាន់ក្រោយឱ្យចេះក្សា និងារពារបេតិកភណ្ឌវប្បធម៌របស់្មែរ ដែលដូនតាបានបន្សល់ទុកជាច្រើនសតវត្សរ៍មកហើយ។
លោកបន្តថា កម្ពុជាមិនមែនមានតែរមណីយដ្ឋានអង្គរមួយប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានៅមានរមណីយដ្ឋានមានតម្លៃ និងមរតកវប្បធម៌ បេតិកភណ្ឌរូបិយ និងអរូបិយដ៏សម្បូរបែប។ លើសពីនេះ រាជដ្ឋាភិបាលបាននិងកំពុងរៀបចំបែបបទស្នើសុំដាក់បញ្ចូលតន្រ្តីប្រគុំ ដោយឧបករណ៍ភ្លេងបុរាណខ្មែរផ្សេងៗទៀតទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយពិភពលោក។
លោកបន្ថែមថា៖«ខ្ញុំគិតថា កម្មវិធីសាទរកម្ពុជា គឺផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះ តាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា ហើយជាការបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់។ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង»។
ព្រឹត្តិការណ៍សាទរកម្ពុជា មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជា ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការប្រគុំតន្រ្តី សម្ដែងសិល្បៈចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការបាញ់កាំជ្រួចផងដែរ។
ទន្ទឹមនេះ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រក្នុងការអបអរសាទរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ នៅក្រោមទង់ជាតិតែមួយ ហើយដែលមានអនាគតតែមួយដើម្បីកម្ពុជា៕



-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ