ព័ត៌មាន
តាមរយៈព្រឹត្តិការណ៍«សាទរកម្ពុជា» ពលរដ្ឋអរគុណសន្តិភាពធ្វើឱ្យកម្ពុជាអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន
ភ្នំពេញ៖ ខណៈព្រឹត្តិការណ៍ សាទរកម្ពុជា ទើបតែបិទបញ្ចប់ជាផ្លូវការនៅយប់ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី២០២៥ ក្រុមប្រពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត បានសម្តែងនូវការអរគុណសន្តិភាព ដែលនាំឲ្យកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១ ខែមករានេះ នៅមុខព្រះបរមរាជវាំង លោក ណាន រ៉ា ជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ បាននិយាយថា សន្តិភាពនៅកម្ពុជា ពិតជាបាននាំមកនូវការរស់នៅប្រកបដោយភាពសប្បាយរីករាយ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការដើរលេងកម្សាន្តគ្រប់ទីកន្លែង។ ប្រសិនបគ្ស្តិភាពទេ នោះក៏គ្មានការរស់នៅដោយភាពសម្បូរសប្បាយ និងមិនអាចជួបជុំគ្រួសារផងដែរ។
លោកបានបន្ថែមថា ជាក់ស្តែងបើសិនជាប្រទេសជួបបញ្ហាសង្រ្គាម ក៏មិនអាចរៀបចំនូវព្រឹត្តិការណ៍សាទរកម្ពុជាបានផងដែរ ដែលជាព្រឹត្តការណ៍ដ៏អស្ចារ្យ និងមានតម្លៃដ៏ធំធេងខ្លាំងណាស់ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។
ស្រដៀងគ្នានេះ ក្រុមប្រជាពលរដ្ឋមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមកពីខេត្តតាកែវ បានលើកឡើងថា កត្តាសន្តិភាពដែលរកបានដោយលំបាកពីប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យសង្គមជាតិមានឱកាសក្នុងការអភិវឌ្ឍ ថែមទាំងបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា គឺបានមកពីកត្តាសន្តិភាព សន្តិភាពពាំនាំមកនូវស្នាមញញឹមដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មករនិយោជិតនៅទូទាំងប្រទេស។
“សាទរកម្ពុជា” គឺជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើង «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍នេះ ជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញ «មោទនភាពចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ«អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង«ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត