ព័ត៌មាន
ពិព័រណ៍ម្ហូបអាហារនិងពិធីបុណ្យឆ្លងឆ្នាំសកលនៅខេត្តបាត់ដំបងទាក់ទាញទេសចរជាង ៣៦ម៉ឺននាក់
បាត់ដំបង៖ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែររយៈពេល៣ថ្ងៃ និងការអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ៣៦៤ ០៥៥ នាក់ មកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបង ដែលចំនួននេះ មានការកើនឡើង ២,៩៣% បើធៀបឆ្នាំ២០២៣។
លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រក្សាបាននូវសុខសន្តិភាពពេញលេញធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខដុមរមនាក្រៃលែង។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងអាជីវករ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះឡើងពិតជាមានារំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយម្ហូបអាហារ និងផលិតផលខ្មែរឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្បាស់ពីវប្បធម៌ប្រពៃណីរបស់អ្នកខេត្តបាត់ដំបង។
ប្រជាពលរដ្ឋ និងអាជីវករ គូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយបែបនេះអាចធ្វើ ទៅបានដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ។
ប្រជាពលរដ្ឋ និងអាជីវករ ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានរៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះឡើង និងចង់ឱ្យមានព្រឹត្តិការណ៍បែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត។
សូមរំលឹកថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ និងលើកកម្ពស់ការផ្សព្វផ្សាយផលិតផលខ្មែរ ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត