ព័ត៌មាន
ថ្ងៃឆ្លងឆ្នាំសកលរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ទទួលភ្ញៀវទេសចរជាង២ម៉ឺននាក់
សម្រាប់ទិដ្ឋភាព ថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ នៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង២ម៉ឺននាក់ដែលបានទៅលេងកម្សាន្តនៅឆ្នេរខ្សាច់កោះប៉ែនមួយនេះ។
ប្រជាពលរដ្ឋដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នាពេលរាត្រី ថ្ងៃឆ្លងឆ្នាំសកល២០២៤ ឈានចូលឆ្នាំ២០២៥ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយឃើញមានការខុសប្លែកពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនមួយនេះ បច្ចុប្បន្នរមណីយដ្ឋាននេះមានការទាក់ទាញ ដោយមានឆ្នេរខ្សាច់ស្រស់ស្អាត និងអាចហែលទឹកកម្សាន្តបាន។ ចំពោះតម្លៃមុខម្ហូបវិញមានតម្លៃធូរថ្លៃ ម្ចាស់អាហារដ្ឋាននៅទីនេះពុំមានការលក់ឡើងថ្លៃខុសពីថ្ងៃធម្មតាផងដែរ។
លោក ផុន មករាឌី អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងដែរថា សម្រាប់រាត្រីថ្ងៃឆ្លងឆ្នាំសកល ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនគឺមានការទាក់ទាញភ្ញៀវទេចរណ៍មកលេងកម្សាន្តច្រើន ជាក់ស្ដែងថ្ងៃឆ្លងឆ្នាំសកលនេះមានភ្ញៀវទេចរជាតិ និងអន្តរជាតិប្រមាណជាង២ម៉ឺននាក់ដែលមកលេងកម្សាន្តនៅរមណីយដ្ឋានមួយនេះ។
គូបក់ផងដែរថា ចំពោះសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់រាត្រីឆ្លងឆ្នាំសកល ក្នុងក្រុងកំពង់ចាម គឺពុំមានហេតុការណ៍កើតឡើងគួរឲ្យកត់សម្គាល់ឡើយ ពោលគឺបងប្អូនប្រជាពលរដ្ឋជួបជុំសប្បាយរីករាយ ក្នុងរាត្រីថ្ងៃឆ្លងឆ្នាំសកលដោយឃើញមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលលេងកម្សាន្តក្នុងទីរួមខេត្តកំពង់ចាម ជាក់ស្ដែងមានគ្រួសារខ្លះនាំគ្នាទៅលេងកម្សាន្ត ឬរង់ចាំឆ្លងឆ្នាំនៅលើឆ្នេរខ្សាច់កោះប៉ែន ខ្លះទៀតនាំគ្នាជាលក្ខណៈក្រុមគ្រួសារ មិត្តភ័ក្ត្រ នាំគ្នាអង្គុយញុំាអាហារនៅតាមសួនច្បារមាត់ទន្លេក្រុងកំពង់ចាមរង់ចាំមើលគេអុជកាំជ្រួច ក្នុងឱកាសរាត្រី ថ្ងៃឆ្លងឆ្នាំសកល២០២៤ ឈានចូលឆ្នាំ២០២៥៕
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត