ព័ត៌មាន
ការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២៤ របស់កម្ពុជា មានកំណើនកើនឡើងដល់ជាង ៥០ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់សរុបជាង ៥០ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងឆ្នាំ ២០២៣ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជាង ២៦ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា និង ជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបន្តកំណើនកើនឡើងល្អប្រសើរ ទាំងទំហំនៃការចេញ ទំនិញរបស់កម្ពុជា និងការនំាំទំនិញចូលមកទីផ្សារកម្ពុជាផងដែរ ដែលការកើនឡើងនេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្របពេលកម្ពុជាកំពុងមានស្ថិរភាពល្អឡើងវិញជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាពពិភពលោកមិនទាន់ មានភាពប្រាកដប្រជា ក៏ដោយ។
ជុំវិញការធ្វើពាណិជ្ជកម្មនេះ, មកដល់បច្ចុប្បន្នសម្រាប់ំហំនំចេញ-ចូល មានភាពប្រកៀប្រកិតគ្នា ដែលនេះបង្ហាញឱ្យឃើញ អំពីការ អភិវឌ្ឍរីកចម្រើននៅក្នុងប្រទេស ជាពិសេសកម្ពុជាបានកំពុងពង្រីកវិសាលភាព មានវត្ថុធាតុដើមសម្រាប់ការផ្គត់ផ្គង់ទៅដល់ខ្សែច្រវាក់ផលិតកម្ម ក្នុងស្រុក ជំនួសការនាំចូលបានជាបណ្តើរៗ ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ជំរុញពង្រីកខ្លួន ដើម្បីទ្រទ្រង់ទៅដល់ឧស្សាហកម្មធំៗ ក្នុងនោះប្រសិនបើការផ្គត់ផ្គង់វត្ថុធាតុដើម ជំនួសការនាំចូលបានកាន់តែច្រើន កម្ពុជានិងស្រូបយកកំលាំង ពលកម្ម ការពង្រីកតម្លៃបន្ថែម និងប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចកាន់តែខ្ពស់។
ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៤, ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានទឹក ប្រាក់សរុបមានចំនួនជាង ៥០ ពាន់លានដុល្លារអាមេរិក និងជាង ៤៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២៣, ក្នុងនោះការនាំចេញ ទំនិញរបស់កម្ពុជា នៅក្នុងឆ្នាំ ២០២៤, មានទំហំទឹកជាង ២៤ ពាន់លានដុល្លារ និង ២៣ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៣។ សម្រាប់ឆ្នាំ ២០២៤ នេះ ចំពោះវិស័យសំខាន់ៗដែលទ្រទ្រង់ដល់កំណើនរួមមាន៖ ការនាំចេញវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម ។
ចំណែការនាំចេញចូល, នៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះដែរ, មានទំហំទឹកជាង ២៦ ពាន់លានដុល្លារ ខណៈនៅឆ្នាំ ២០២៣ ការនាំ ចូលមានចំនួនប្រមាណជាង ២៤ ពាន់លានដុល្លារ ពោលគឺការនាំចូលនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានភាពប្រកៀកប្រកិតគ្នា ស្រប ពេលនៅក្នុងឆ្នាំ ២០២៥ នេះ កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងមានកំណើនកើនឡើងកាន់តែប្រសើរ ដោយគាំទ្រដល់ការរីកលូត លាស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត